ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនិច្ចជាផ្លូវការនៅសាធារណរដ្ឋទួរគី

(VOVWORLD) - បន្ទាប់ពីបានចូលរួមកិច្ចប្រជុំប្រធាន សភាបណ្តាប្រទេសអាស៊ី-អឺរ៉ុប (MSEAP 3) នៅទីក្រុង Antalya នៃប្រទេសទួរគីមក នាររៀលថ្ងៃទី១០ខែតុលា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានទៅដល់រដ្ឋធានី Ankara ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសទួរគី តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាទួរគី Binali Yldirim។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនិច្ចជាផ្លូវការនៅសាធារណរដ្ឋទួរគី - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (រូបថតៈ TTXVN)

បន្ទាប់ពីបានមកដល់ទីក្រុង Ankara ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញជួបសំណេះ សំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមនិងតំណាងសហគមន៍ជន វៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅទួរគីផងដែរ។ ក្នុងជំនួបទាំងអស់នេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើថា នាពេលខាងមុខ ស្ថាន ទូតវៀតណាមប្រចាំនៅទួរគី នឹងបង្កើនការផ្សព្វផ្សាយរូបភាព ទឹកដីនិងមនុស្សវៀត ណាមឲ្យបានច្រើនថែមទៀត។

អញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍វៀតណាមនៅទួគី លោកស្រីប្រ ធានរដ្ឋសភា បានអះអាងថា ជាមួយគោលនយោបាយមហាសាមគ្គីភាពជាតិទាំង មូល បក្សនិងរដ្ឋវៀតណាមតែងតែបង្កលក្ខណះងាយស្រួលដល់ជនវៀតណាមនៅឯបរទេសឲ្យមានស្ថិរភាពក្នុងជីវភាពរស់នៅ និងសម្របខ្លួនទៅក្នុងប្រទេសសាមី។ បន្ថែមលើនេះ បាន ជួយដល់សហគមន៍រក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ប្រទេសជាតិ និងឆ្ពោះទៅកាន់ស្រុកកំណើតនិងមាតុប្រទេសជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ