ប្រធានរដ្ឋសភាវៀតណាម៖ វណ្ណកម្មករ ពលករត្រូវជាយុទ្ធជននៅលើ រណសិរ្សផលិតកម្ម

(VOVWORLD) - នាថ្ងៃទី២៦ ខែកក្កដា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបសំណេះសំណាលជាមួយបុគ្គលឆ្នើម នានា ដែលទទួលបានពានរង្វាន់ Nguyen Duc Canh លើកទី៣។ ពានរង្វាន់ឆ្នាំ ២០១៨នេះ ត្រូវបានប្រគល់ជូនបុគ្គលឆ្នើមចំនួន៧០រូប ដែលតំណាងឲ្យ ប្រជាកម្មករ ពលករ និយោជិតប្រមាណជាង១០លាននាក់ក្នុងទូទាំងប្រទេស។ 
ប្រធានរដ្ឋសភាវៀតណាម៖ វណ្ណកម្មករ ពលករត្រូវជាយុទ្ធជននៅលើ រណសិរ្សផលិតកម្ម - ảnh 1 (រូបថត៖ TTXVN)

ថ្លែងមតិក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

        “បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា ភារកិច្ចជំរុញឧស្សាហូបនីយកម្ម ទំនើបកម្មគឺជាភារកិច្ចស្នូល និងជាយុទ្ធសាស្ត្រដើម្បីនាំវៀតណាមអភិវឌ្ឍន៍កាន់ តែខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាពនិងអារិយ្យធម៌ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេតុនេះ វណ្ណកម្មករ ពលករវៀតណាម ត្រូវធ្វើជាយុទ្ធជននៅលើរណសិរ្ស ផលិតកម្ម។ នេះជាភារកិច្ចនយោបាយរបស់ខ្លួន។ យើងត្រូវខិតខំប្រឹងប្រែង សម្រេចភារកិច្ចរបស់ខ្លួនដោយផលិតភាពខ្ពស់បំផុត ហើយមានការផ្ដួចផ្ដើមគំនិត កែលំអដំណើរការធ្វើការ ដើម្បីធ្វើឡើងផលិតផលមានគុណភាពល្អជាង”។

        លោកស្រីប្រធានរដ្ឋសភាអះអាងថា ដោយការទទួលខុសត្រូវរបស់ខ្លួន រដ្ឋសភានឹងបែងចែកថវិកាប្រចាំឆ្នាំឲ្យបានសមស្របដើម្បីថែទាំល្អជីវភាពរស់នៅ របស់ប្រជាពលករ ព្រមទាំងឃ្លាំងមើលការអនុវត្តគោលនយោបាយស្ដីពីពលករ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ