(VOVworld)-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ នាព្រឹកថ្ងៃទី៤កក្កដាប្រធាន
រដ្ឋសភាវៀតណាមNguyen Sinh Hungនិងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀត
ណាម បានចូលរួមសម័យប្រជុំពេញអង្គលើកទី៣ រដ្ឋសភាឡាវនីតិកាលទី៧។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hungបានចាត់ទុកថា នេះជា ការបង្ហាញដ៏រស់រវឹករបស់ចំណងមិត្តភាព សាមគ្គីភាពជាពិសេស និងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេស
ទាំងពីរវៀតណាម-ឡាវ។ប្រធានរដ្ឋសភាNguyen Sinh Hung បានសង្កត់ធ្ងន់ថា៖
|
ប្រធានរដ្ឋសភាNguyen Sinh Hung ថ្លែងមតិក្នុង
កិច្ចប្រជុំ (រូបថតៈ qdnd.vn )
|
"ទំនាក់ទំនងវៀតណាម-ឡាវជាទំនាក់ទំនងស្មោះត្រង់ ភ្លឺថ្លាដែលកម្រ
មាន ដោយលោកប្រធានហូជីមិញនិងលោកប្រធាន Cayxon Phomvihan ប្រ
ធាន Xuphanuvong និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រួមទាំងប្រជាជននៃប្រទេស
ទាំងពីរ ខំប្រឹងប្រែងពូនជ្រុំពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនាក់ទំនងនេះ បានឆ្លង
កាត់តំណាក់កាលប្រវត្តិាសាស្រ្តដ័ត្រចះត្រចង់ និងក្លាយទៅជាទ្រព្យសម្បត្តិ
មិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ និងត្រូវថែរក្សានិង ផ្ទេឲ្យបណ្តា ជំនាន់ក្រោយៗទៀតផង"។
|
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ qdnd.vn) |
ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏ចាត់ទុកថា ទំនាក់ទំនងមិត្តភាពជា
ប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀត ណាមជាមួយឡាវបានពង្រឹងដោយឥតឈបឈរ និងមានការអភិវឌ្ឍន៌យ៉ាង
ទូលំទូលាយ។ ប្រធានរដ្ឋសភា Nguyen Sinh Hung មានប្រសាសន៌ថែមទៀត
ថា៖
"ក្នុងដំណាក់កាលអភិវឌ្ឍន៌ថ្មីនាបច្ចុប្បន្ន ការបង្កើន និងអភិវឌ្ឍន៌ទំនាក់
ទំនងជាពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ
វៀតណាម-ឡាវ មិនត្រឹមតែជាសំណូមពរអភិវឌ្ឍន៌បរានុម័តប៉ុណ្ណោះទេ ថែម
ទាំងជាបំណងប្រាថ្នារបស់ប្រជាជន ជាភារកិច្ចរបស់ថ្នាក់ដឹកនាំរបស់ប្រទេស
នីមួយៗទៀតផង។ ខ្ញុំជឿជាក់ថា ទំនាក់ទំនងនេះនឹងរឹងមាំជានិរន្ត"៕