ប្រធានរដ្ឋសភាវៀតណាមថ្វាយផ្កាឧទ្ទិសដល់ វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

(VOVWORLD) - នៅទីនេះ កាលពី ១០០ ឆ្នាំមុន លោកប្រធានហូជីមិញបានអញ្ជើញមកធ្វើការនៅសណ្ឋាគារ Carlton ។
ប្រធានរដ្ឋសភាវៀតណាមថ្វាយផ្កាឧទ្ទិសដល់ វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស - ảnh 1នៅទីនេះ កាលពី ១០០ ឆ្នាំមុន លោកប្រធានហូជីមិញបានអញ្ជើញមកធ្វើការនៅសណ្ឋាគារ Carlton 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី ២៩ មិថុនា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដាក់កម្រងផ្កានៅវិមានឧទ្ទិសវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅអគារ New Zealand វិថី Hay Market នៅទីក្រុងឡុងដ៍។

នៅទីនេះ កាលពី ១០០ ឆ្នាំមុន លោកប្រធានហូជីមិញបានអញ្ជើញមកធ្វើការនៅសណ្ឋាគារ Carlton ។ ដើម្បីសម្ដែងទឹកចិត្តស្រឡាញ់គោរពដល់លោក សមាគមមិត្តភាពអង់គ្លេស-វៀតណាម និងមិត្តភក្តិអង់គ្លេសដែលស្រឡាញ់វៀតណាម បានដាក់ស្លាកសញ្ញាពណ៌បៃតងសន្តិភាព ជាមួយពាក្យថា "ហូជីមិញ (១៨៩០ - ១៩៦៩) - អ្នកបង្កើតរដ្ឋវៀតណាម - បានអញ្ជើញធ្វើការនៅសណ្ឋាគារ Carlton ដែលជាអគារចាស់នៅលើផ្ទៃដីនេះកាលពីឆ្នាំ ១៩១៣។ នៅទីនេះ លោកប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានថ្វាយផ្កាដោយគោរព និងចំណាយពេលវេលាមួយនាទីដើម្បីស្មឹងស្មាតឧទ្ទិសដល់វិញ្ញាណក្ខន្អគ្គមគ្គុទេសក៍ជាទីគោរពស្រឡាញ់របស់ប្រជាជនវៀតណាម វីរៈបុរសរំដោះជាតិ និងជាអ្នកវប្បធម៌ដ៏ល្បីឈ្មោះរបស់ពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ