ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា

(VOV)_នាថ្ងៃទី៤មករា គណះប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយប្រ
ធានរដ្ឋសភា និងជាប្រធានរណសិរ្យសាមគ្គីភាព អភិវឌ្ឍន៍​ប្រទេសជាតិកម្ពុជាសម្តេច ហេងសំរិន បានមកដល់រដ្ឋធានីហាណូយ ចាប់ផ្ដើមដំណើបំពេញទស្សនកិច្ចជាផ្លូវការ
នៅវៀតណាម និងអញ្ជើញចូលរួម​ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣៥នៃ នៃ​ទិវាជ័យ
ជំនះ ការពារខ្សែរ​ព្រំដែន​នីរតី និងរួមជាមួយ​ប្រជាជនកម្ពុជា​ទទួលជ័យជំនៈរបប​ប្រល័យ​ពូជសាសន៍ (ថ្ងៃទី៧មករាឆ្នាំ១៩៧៩ ថ្ងៃទី៧ មករា ឆ្នាំ ​២០១៤)។ ​នារសៀលថ្ងៃនេះដែរ
 ពិធីទទួល ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិន ត្រូវបានប្រព្រឹត្តទៅដ៏មហោឡារឹក  នៅរដ្ឋធានីហាណូយ។ បន្ទាប់ពីពិធី​ទទួល ក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូជាន់
ខ្ពស់រដ្ឋ សភាកម្ពុជា  ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះអាង
ថា៖ ​ដំណើរ​ទស្សនកិច្ចលើកនេះបានសម្ដែងនូវមនោសញ្ជេតនា ការយកចិត្តទុកដាក់
របស់ រដ្ឋសភានិងប្រជាជនកម្ពុជាជាភាតរះ អះអាងនូវស្មារតីសាមគ្គី​ភាព ជិតស្និទ្ធិរវាង
រដ្ឋទាំងពីរ  និងប្រជាជាតិនៃប្រទេសទាំងពីរ។ ប្រធានរដ្ឋ​សភា Nguyen Sinh Hung ក៏បានអះអាងដែរថា៖ បក្ស រដ្ឋ​ រដ្ឋសភាវៀត​ណាម​ជានិច្ចកាលមានគោលបំណង ជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រជាជនកម្ពុជា។

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា - ảnh 1
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា(vov)

          ក្នុងជំនួបសន្ទនានេះដែរ ប្រធានរដ្ឋសភាសម្តេចហេង សំរិនបានសង្កត់ធ្ងន់ថា
 ក្នុង ជ័យជំនះលើរបបប្រល័យពូជសាសន៍ គឺរាប់មិនអស់ពី​ពលីកម្ម ការឈឺចាប់ក៏
ដូចជាមនោ សញ្ចេតនានិងកាតព្វកិច្ចរបស់កងទ័ពស្មគ្រចិត្តវៀតណាម ដើម្បីសេរី
ភាព ឯករាជ្យជាតិរបស់ប្រជាជនកម្ពុជា។

          ក៏ក្នុងជំនួបសន្ទនានេះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និង ប្រធានរដ្ឋសាកម្ពុជាសម្តេចហេង សំរិនបានផ្លាស់ប្តូរអំពីស្ថានភាព អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសនីមួយៗនិងបណ្តាបញ្ហាអន្តរជាតិ ដែលភាគីទាំងពីរមាន ការ យកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរអះអាងថា នឹងខំ ប្រឹងប្រែងជម្រុញទំនាក់ ទំនង កិច្ចសហប្រតិបត្តិការ និងបង្ករលក្ខណៈងាយ ស្រួលដើម្បីអង្គភាពអាជីវកម្មនៃ ប្រទេស ទាំងពីរពន្លឿនរាល់សកម្មភាព សហប្រ តិបត្តិការ នាំទំនាក់ទំនងនៃប្រទេសទាំងពីរកាន់
តែជាក់ស្តែង និងស៊ីជំរៅពី មួយ ថ្ងៃទៅ១ថ្ងៃ។នាថ្ងៃទី៥មករាសម្តេចហេងសំរិនបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម​ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ