ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man អបអរសាទរចំពោះប្រធានព្រឹទ្ធសភាហ្វីលីពីន

(VOVWORLD) - ក្នុងឱកាសដែលលោក Francis Escudero ត្រូវបានរដ្ឋសភាហ្វីលីពីនបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភាហ្វីលីពីន ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានអញ្ជើញផ្ញើលិខិតអបអរសាទរ។

ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man អបអរសាទរចំពោះប្រធានព្រឹទ្ធសភាហ្វីលីពីន - ảnh 1ប្រធានព្រឹទ្ធសភាហ្វីលីពីនលោក Francis Escudero។ (រូបថត៖ inquirer)

ក្នុងលិខិតនោះ ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានសម្តែងនូវក្តីសប្បាយរីករាយដោយឃើញថា ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតមក ជាពិសេសបន្ទាប់ពីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៥ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងហ្វីលីពីនមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងវិជ្ជមានលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការល្អប្រសើរតាមរយៈរដ្ឋសភា ទាំងក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជានៅវេទិកាអន្តរសភាតំបន់ និងអន្តរជាតិផងដែរ។ ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man មានបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រធានព្រឹទ្ធសភាហ្វីលីពីនលោក Francis Escudero ដើម្បីពង្រឹងថែមទៀតទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាហ្វីលីពីន ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ