ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួប​សំណេះសំណាល​ជាមួយ​សហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ី និងជួបសន្ទនាជាមួយអតីត​ប្រធានាធិបតី​លោកស្រី Megawati Sukarnoputri

(VOVWORLD) - នារសៀលម្សិលមិញ (ថ្ងៃទី៤ ខែសីហា) ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយលោកស្រី Megawati Sukarnoputri ប្រធានគណបក្សប្រជាធិបតេយ្យឥណ្ឌូនេស៊ីតស៊ូ (PDI-P) ប្រធានក្រុមប្រឹក្សាដឹកនាំស្ថាប័នទ្រឹស្ដីសតិអារម្មណ៍ Pancasila ( BPIP) ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័នសិក្សាស្រាវជ្រាវ និងច្នៃប្រឌិតជាតិ (BRIN) និងជាអតីតប្រធានាធិបតីឥណ្ឌូនេស៊ី។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួប​សំណេះសំណាល​ជាមួយ​សហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ី និងជួបសន្ទនាជាមួយអតីត​ប្រធានាធិបតី​លោកស្រី Megawati Sukarnoputri - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី កាលពីយប់មិញ (ថ្ងៃទី៤ ខែសីហា) នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Jakarta ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកស្ថានទូត ស្ថានបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) និងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសឥណ្ឌូនេស៊ី។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានគោលបំណងថា បុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនឹងបន្តដើរតួនាទីជាស្ពានសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងប្រជាជនវៀតណាមនៅឥណ្ឌូនេស៊ី ព្រមទាំងផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិ និងប្រជាជនឥណ្ឌូនេស៊ីដល់ប្រជាជនវៀតណាមផងដែរ។ លើសពីនេះ ស្ថាប័នពាណិជ្ជកម្មបន្តបង្កលក្ខណៈងាយស្រួលដល់អង្គភាពអាជីវកម្មនៃភាគីទាំងពីរក្នុងការវិនិយោគ និងធ្វើអាជីវកម្មឲ្យបានល្អបំផុត។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជូនពរសហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ី បន្តរួមសាមគ្គីគ្នា ជួយគ្នា ទៅវិញទៅមក ឈានឡើងក្នុងជីវភាពរស់នៅ និងគោរពច្បាប់នៅប្រទេសសាមី។

មុននោះ នារសៀលម្សិលមិញ (ថ្ងៃទី៤ ខែសីហា) ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយលោកស្រី Megawati Sukarnoputri ប្រធានគណបក្សប្រជាធិបតេយ្យឥណ្ឌូនេស៊ីតស៊ូ (PDI-P) ប្រធានក្រុមប្រឹក្សាដឹកនាំស្ថាប័នទ្រឹស្ដីសតិអារម្មណ៍ Pancasila ( BPIP) ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័នសិក្សាស្រាវជ្រាវ និងច្នៃប្រឌិតជាតិ (BRIN) និងជាអតីតប្រធានាធិបតីឥណ្ឌូនេស៊ី។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួប​សំណេះសំណាល​ជាមួយ​សហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ី និងជួបសន្ទនាជាមួយអតីត​ប្រធានាធិបតី​លោកស្រី Megawati Sukarnoputri - ảnh 2ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយលោកស្រី Megawati Sukarnoputri ប្រធានគណបក្សប្រជាធិបតេយ្យឥណ្ឌូនេស៊ីតស៊ូ (PDI-P)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះការរួមវិភាគទានសំខាន់ៗ និងមនោសញ្ចេតនាដ៏ល្អដែលលោក Sukarno ជាឪពុកជាទីគោរពរបស់លោកស្រី Megawati Sukarnoputri និងលោកស្រីផ្ទាល់សម្រាប់ប្រទេស និងប្រជាជនវៀតណាម។ ប្រធានរដ្ឋសភាក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់លោកស្រី Megawati ក្នុងការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរជាមួយនឹងការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០០៣ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឋានៈជាប្រធានាធិបតីស្ត្រីដំបូងរបស់ឥណ្ឌូនេស៊ី។

ចំណែកឯលោកស្រី Megawati បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅនៃទំនាក់ទំនងជាភាតរៈដ៏ជិតស្និទ្ធរវាងស្ថាបនិកជាទីគោរពនៃប្រទេសឥណ្ឌូនេស៊ី និងវៀតណាម គឺលោកប្រធានាធិបតី Sukarno និងលោកប្រធានហូជីមិញ និងអនុស្សាវរីយ៍ល្អៗអំពីប្រទេស និងប្រជាជនវៀតណាមក្នុងដំណើរទស្សនកិច្ចលើកមុនរបស់លោកស្រី។ លោកស្រីក៏បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាម ព្រមទាំងអះអាងថា វៀតណាមជាដៃគូដ៏សំខាន់របស់ឥណ្ឌូនេស៊ីក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ