ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញមិន ទទួលជួបប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែកញ្ញា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ប្រធានរដ្ឋសភា វៀតណាម លោក ត្រិន ថាញមិន បានទទួលជួបប្រធានាធិបតីជាប់ឆ្នោតនៃសាធារណ រដ្ឋឥណ្ឌូនេស៊ី លោក Prabowo Subianto ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញមិន ទទួលជួបប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី - ảnh 1ប្រធានរដ្ឋសភា វៀតណាម លោក ត្រិន ថាញមិន បានទទួលជួបប្រធានាធិបតីជាប់ឆ្នោតនៃសាធារណ រដ្ឋឥណ្ឌូនេស៊ី លោក Prabowo Subianto។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញមិន និងប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានអះអាងនូវការគោរពជានិច្ច និងមាន បំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូណេស៊ី  ឆ្ពោះទៅលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ។
អំពីកិច្ចសហប្រតិបត្តិការរដ្ឋសភា/សភានៃប្រទេសទាំងពីរនាពេលខាងមុខ ថ្នាក់ ដឹកនាំទាំងពីរបានចាត់ទុកថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរត្រូវពង្រឹងទំនាក់ ទំនងសហប្រតិបត្តិការតាមទិសដៅ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នៃ ប្រទេសទាំងពីរ; ចែករំលែកបទពិសោធន៍រវាងគណៈកម្មាធិការជំនាញរបស់រដ្ឋសភា ក្រុមសមាជិកសភាមិត្តភាព ក្រុមសមាជិកាសភា និងសមាជិកសភាវ័យក្មេង ជា ពិសេសក្នុងការកសាងច្បាប់ និងស្ថាប័ននានាលើបញ្ហាសកលដូចជា ការធ្វើ បរិវត្តកម្មឌីជីថល កំណើនបៃតង ការផ្លាស់ប្តូរថាមពល ការឆ្លើយតបទៅនឹងការប្រែ ប្រួលអាកាសធាតុ... ទន្ទឹមនឹងនោះ ចាំបាច់ត្រូវសម្របសម្រួល និងត្រួតពិនិត្យប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; បង្កភាព ងាយស្រួលដល់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ជ្រុងជ្រោយ រួមទាំងការតភ្ជាប់ សេដ្ឋកិច្ច មូលដ្ឋាន អាជីវកម្ម និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាសភាពហុភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ