ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសវនាការជាមួយ ប្រធានក្រុមប្រឹក្សាស៊ូរ៉ាកាតា

(VOVWORLD) - នៅទីនេះ លោក ប្រធានក្រុមប្រឹក្សាស៊ូរ៉ាកាតាបានវាយតម្លៃថា ទំនាក់ទំនងទ្វេភាគរវាងកាតានិង វៀតណាមត្រូវបានជំរុញយ៉ាងខ្លាំងក្លានាពេលកន្លងទៅ ព្រមទាំងអះអាងថា កាតា នឹងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធ្វើ សមាហរណកម្មអន្តរជាតិ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសវនាការជាមួយ ប្រធានក្រុមប្រឹក្សាស៊ូរ៉ាកាតា - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយប្រធានក្រុមប្រឹក្សាស៊ូរ៉ា (សភា) កាតា លោក Ahmad Bin Abdullah Al Mahmoud (រូបថត៖ quochoi.vn)

  នារសៀលថ្ងៃទី៨ ខែមេសា នៅខាងក្រៅមហាសន្និបាតសហភាពអន្តរសភា ពិភពលោកលើកទី ១៤០ (IPU 140) ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយប្រធានក្រុមប្រឹក្សាស៊ូរ៉ា (សភា) កាតា លោក Ahmad Bin Abdullah Al Mahmoud។ នៅទីនេះ លោក ប្រធានក្រុមប្រឹក្សាស៊ូរ៉ាកាតាបានវាយតម្លៃថា ទំនាក់ទំនងទ្វេភាគរវាងកាតានិង វៀតណាមត្រូវបានជំរុញយ៉ាងខ្លាំងក្លានាពេលកន្លងទៅ ព្រមទាំងអះអាងថា កាតា នឹងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធ្វើសមាហរណកម្មអន្តរជាតិ។

        ចំណែកឯប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan វិញ បានជម្រាបថា វៀតណាមគោរពទំនាក់ទំនងជាមួយកាតា ហើយមានគោល បំណងចង់អោយភាគីទាំងពីរបន្តសហប្រតិបតិ្តការលើវិស័យជាច្រើន ព្រមទាំង ដោះដូរទំនិញដែលភាគីទាំងពីរមានឧត្តមភាពទៅវិញទៅមកផងដែរ។ ថ្នាក់ដឹក នាំទាំងពីររូបក៏បានពិភាក្សានិងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពប្រតិបត្តិ របស់រដ្ឋសភា ក៏ដូចជាអំពីការងារកសាងច្បាប់ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ