ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនា និងជួបសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យសហព័ន្ធ Kazan

(VOVWORLD) - នាព្រឹកថ្ងៃទី៩ខែធ្នូ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅទស្សនានិង ជួបសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យសហព័ន្ធ Kazan។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនា និងជួបសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យសហព័ន្ធ Kazan - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ Kazan និងបណ្ដានិស្សិតវៀតណាមដែលកំពុងសិក្សានៅទីនេះ (រូបថត៖ VOV) 

  ថ្លែងនៅទីនេះ លោកស្រីប្រធានរដ្ឋសភាបានអោយដឹងថា ការអភិវឌ្ឍវិស័យអប់រំ ជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយចម្បងរបស់វៀតណាម ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ដែលមានអត្ថន័យដ៏សំខាន់ដើម្បីអនុវត្ត ការងារកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព។ វៀតណាមជានិច្ចកាលលើកទឹកចិត្តការបណ្ដាក់ទុនចូលក្នុងវិស័យអប់រំគ្រប់ជាន់ថ្នាក់ ជំរុញខ្លាំងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំដៅបម្រើបុព្វហេតុឧស្សាហូបនីយ កម្ម ទំនើបកម្មនិងសមាហរណកម្មអន្តរជាតិ។ លោកស្រីប្រធានរដ្ឋសភាមាន គោលបំណងថា សាកលវិទ្យាល័យ Kazan បន្តបើកទូលាយនិងជំរុញយ៉ាងខ្លាំង ក្លាថែមទៀតនូវសកម្មភាពជួបប្រាស្រ័យ កិច្ចសហប្រតិបតិ្តការជាមួយសាកល វិទ្យាល័យនានារបស់វៀតណាម ក៏ដូចជាបង្កើនចំនួននិស្សិតវៀតណាមទៅសិក្សា រៀនសូត្រនៅសាកលវិទ្យាល័យ Kazan ផងដែរ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖

        “សម្ដីដ៏ល្បីល្បាញរបស់លោកអគ្គមគ្គុទ្ទេស លេនីន ថា “ត្រូវរៀនហើយរៀន ទៀត រៀនជានិច្ច” បានក្លាយទៅជាទិសស្លោកនៃសកម្មភាពអប់រំរបស់វៀតណាម អស់រយៈពេលរាប់រយឆ្នាំកន្លងមកនេះ។ កាលនៅរស់ លោកប្រធានហូជីមិញ របស់យើងខ្ញុំក៏យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារអប់រំបណ្ដុះបណ្ដាលផងដែរ។ សតិអារម្មណ៍ “ដើម្បីផលប្រយោជន៍ដបឆ្នាំគឺដាំដើមឈើ ដើម្បីផលប្រយោជន៍ មួយរយឆ្នាំគឺអប់រំមនុស្ស” របស់លោកប្រធានត្រូវបានបង្ហាញនៅក្នុងគោលមាគ៌ាគោលនយោបាយនានារបស់បក្សនិងរដ្ឋវៀតណាមដែលជានិច្ចកាលផ្ដល់អាទិ ភាពចម្បងដល់វិស័យអប់រំ។ ខ្ញុំមានគោលបំណងថា ប្អូនៗនិស្សិតវៀតណាមទាំង អស់ដែលកំពុងសិក្សារៀនសូត្រនៅសាកលវិទ្យាល័យ Kazan នឹងមិនត្រឹមតែ ទទួលយកចំណេះដឹង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជឿនលឿនប៉ុណ្ណោះទេ ថែម ទាំងដើរតួនាទីជាស្ពានតភ្ជាប់ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ មនុស្ស និង ប្រជាជាតិវៀតណាមទៀតផង។ ខ្ញុំក៏មានគោលបំណងទៀតថា ប្អូនៗនិស្សិតរុស្ស៊ី ដែលកំពុងស្រាវជ្រាវវប្បធម៌វៀតណាមនឹងស្វែងយល់បន្ថែមពីវប្បធម៌ ទឹកដី មនុស្សវៀតណាម ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ