ប្រធានរដ្ឋសភាវៀតណាម៖វៀតណាមប្រើប្រាស់ប្រភាពទុន ODA ប្រកបដោយប្រសិទ្ធិភាព

ប្រធានរដ្ឋសភាវៀតណាម៖វៀតណាមប្រើប្រាស់ប្រភាពទុន ODA ប្រកបដោយប្រសិទ្ធិភាព - ảnh 1
ប្រធានរដ្ឋ សភាវៀតណាមលោក Nguyen Sinh Hung និងលោក Toshihiro Nikai ប្រធានគណៈកម្មាធិការថវិការរដ្ឋសភាជាន់ទាបជប៉ុន និងជាប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម


(VOVworld) - នាព្រឹកថ្ងៃទី២៨ កក្កដា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម
លោក​ Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃ គណៈកម្មា
ធិការថវិការរដ្ឋសភាជាន់ទាបជប៉ុនដឹកនាំដោយលោក Toshihiro Nikai ប្រធានគណៈ
កម្មាធិការ និងជាប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម ដែលកំពុង
មានដំណើរទស្សនកិច្ចនៅវៀតណាម។លោក Nguyen Sinh Hung បានថ្លែងអំណរគុណ
ចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន​ដែលបានលៃទុកសំរាប់វៀតណាមនូវជំនួយ
ឧបត្ថម្ភប្រកបដោយប្រសិទ្ធិភាព ជាពិសេសគឺបណ្ដាគម្រោងការណ៍ ODA។លោក
Nguyen Sinh Hung បានអះអាងថាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងប្រើ
ប្រាស់ប្រភពទុន ODA ដោយត្រូវគោលដៅ ព្រមទាំងជឿជាក់ថា ប្រទេសទាំង២នឹង
មិនត្រឹមតែបន្តអភិវឌ្ឍន៍ក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យវប្បធម៏
អប់រំ និងសន្តិសុខនិងយោធាទៀតផង។អំពីកិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភាទាំង២
លោក Nguyen Sinh Hung បានវាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់ជប៉ុនលើបណ្ដា
វេទិការអន្តរជាតិ និងមានគោលបំណងថា រដ្ឋសភាទាំង២បន្តសហប្រតិបតិ្តការ ផ្លាស់
ប្ដូរបទពិសោធន៍ដើម្បីរួមចំណែកនាំទំនាក់ទំនងយុទ្ធសាស្រ្តទ្វេភាគីអភិវឌ្ឍន៍កាន់តែ
ល្អប្រសើរលើគ្រប់វិស័យនិងប្រកបដោយប្រសិទ្ធិភាព។ទាក់ទិនដល់ស្ថានភាពលើ
សមុទ្រខាងកើត ភាគីទាំង២បានឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីរក្សាបរិ
យាកាសសន្តិភាពស្ថិរភាពនៅក្នុងតំបន់​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ