ប្រធានរដ្ឋសភាវៀតណាមអញ្ជើញដាក់កម្រងផ្កានៅវិមាណអនុស្សាវរីយ៍ Mahatma Gandhi Rajghat

 ប្រធានរដ្ឋសភាវៀតណាមអញ្ជើញដាក់កម្រងផ្កានៅវិមាណអនុស្សាវរីយ៍ Mahatma Gandhi Rajghat - ảnh 1
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញដាក់កម្រងផ្កានៅវិមាណអនុស្សាវរីយ៍ Mahatma Gandhi Rajghat

(VOV)_នាព្រឹកថ្ងៃទី៩ធ្នូ នៅឥណ្ឌា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim
 Ngan និងគណៈប្រតិភូរដ្ឋសភាវៀតណាម បានអញ្ជើញទៅដាក់​កម្រងផ្កានៅ​វិមាណអនុស្សាវរីយ៍ Mahatma Gandhi Rajghat។នៅទីនេះ ប្រធានរដ្ឋសភា​លោកស្រី Nguyen
Thi Kim Ngan បានសរសេរក្នុងសៀវភៅអនុស្សាវរីយ៍ថា៖​ប្រជាជនវៀតណាមគោរពនិង
ស្ងើចសរសើរបុព្វហេតុដ៏មហិមារបស់Mahatma Gandhi Rajghat អ្នកដឹកនាំឈ្លាសវៃរបស់
ប្រជាជនឥណ្ឌា យុទ្ធជនគំរូតស៊ូដើម្បី​ចលនារំដោះប្រជាជាតិលើទូទាំងពិភពលោក ។ 
ឧត្តមគតិ សតិអារម្មណ៍ និង​ព្រលឹងរបស់លោក ជានិមិត្តរូបស្ថិតស្ថេរជាអមត និងជា
ប្រភពអារម្មណ៍ឥតកោះត្រឿយសំរាប់ប្រជាជនឥណ្ឌានិងវៀតណាម ក៏ដូចជា ប្រជាជន
លើទូទាំងពិភពលោក។

          បន្ទាប់នោះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញចូល
រួមកិច្ចប្រជុំរបស់ព្រឹទ្ធសភា និងសភាជាន់ទាបរដ្ឋសភាឥណ្ឌា និង​អញ្ជើញទៅទស្សនា
សារមន្ទីររដ្ឋសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ