ប្រធានរដ្ឋសភាអាមេនី អញ្ជើញមកដល់ទីក្រុងហាណូយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - នាយប់ថ្ងៃទី ១៧ វិច្ឆិកា ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋអាមេនី លោក Alen Simonyan បានដឹកនាំគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋអាមេនី មកកាន់ទីក្រុងហាណូយ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា តាមការអញ្ជើញ របស់ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man។
ប្រធានសភាជាតិអាមេនី លោក Alen Simonyan បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ quochoi.vn) |
ទទួលស្វាគមន៍ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋអាមេនី Alen Simonyan និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មាន៖ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Pham Phu Binh; លោក Suren Baghdasaryan ឯកអគ្គរដ្ឋទូតអាមេនីប្រចាំនៅវៀត ណាម។
វៀតណាមនិងអាមេនីបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២។ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ដោយមានការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមទាំងថ្នាក់ខ្ពស់ផង ដែរ។ នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីបានបង្ហាញពីសញ្ញាវិជ្ជមាន ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ដែល អាមេនីជាសមាជិក។ ក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មវៀតណាម-អាមេនីនឹងសម្រេចបាន ៦២,៦ លានដុល្លារអាមេរិក កើនឡើង ៤៦៩% បើធៀបនឹងឆ្នាំ ២០២១; កាលពីឆ្នាំមុនសម្រេចបាន ៣៤២ លានដុល្លារអាមេរិក កើនឡើង ៥១៦% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២៕