ប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៨៥ទិវាបង្កើតខេត្ត Lang Son

ប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៨៥ទិវាបង្កើតខេត្ត Lang Son - ảnh 1
ប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៨៥ទិវាបង្កើតខេត្ត Lang Son

(VOV)_” បន្តកំណែទម្រង់បែបបទរដ្ឋបាល កែលំអរបរិយាកាសវិនិយោគ​ អាជីវ
កម្ម​ តាមទឹសអនុវត្តរដ្ឋអំណាចអេឡិកត្រូនិក លើកកំពស់ប្រសិទ្ធិភាព ​សមត្ថភាព​
សកម្មភាពរបស់ស្ថាប័នសាធារណះ កសាងជួរកម្មាភិបាល មន្ត្រីរដ្ឋការជំនាញឆ្លើយ
តបនឹងតម្រូវការ ភារកិច្ចក្នុងដំណាក់កាលជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភា
វូបនីយ​កម្ម និងធ្វើសមាហរណកម្មអន្តរជាតិ”។ នេះគឺជាសំណូមពរ​របស់ប្រធានរដ្ឋ 
លោក​ Tran Dai Quang ចំពោះបក្សភាគ រដ្ឋអំណាចនិង​ប្រជាជន​ខេត្ត Lang Son នៅ
ក្នុង​ពិធីរំលឹក​ខួបអនុស្សាវរីយ៍លើកទី១៨៥​ទិវា​បង្កើត ។ ប្រធានរដ្ឋ លោក Tran Dai
Quang​ ក៏​បានស្នើអោយខេត្ត Lang Son គប្បីលើកទឹកចិត្តការអភិវឌ្ឍន៍ឧស្សាហកម្ម
ទ្រង់​ទ្រាយ​តូចនិងមធ្យម តភ្ជាប់ជា​មួយយន្តការ គោលនយោបាយនានាដើម្បីទាក់
ទាញ​គំរោង​ការណ៍ធំៗ មានបច្ចេក​វិទ្យាទំនើប។ក្នុងការអភិវឌ្ឍន៍វប្បធម៌ សង្គម លើក
កំពស់​ជីវភាពរស់នៅខាង​សម្ភារះនិងស្មារតីរបស់ប្រជាជន ប្រធានរដ្ឋបានស្នើអោយ
ខេត្ត​ត្រូវយក​ចិត្តទុក​ដាក់ថែមទៀតចំពោះការកសាង អភិវឌ្ឍន៍វប្បធម៌ បន្តអនុវត្ត
យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍អប់រំ និងបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធិភាព ក្នុងដំណាក់កាល
​២០១១-២០២០​ការងារកាត់បន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គម ​និង​ផលប្រ
យោជន៍សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ