ប្រធានសភាជាន់ទាបអាមេរិកបញ្ឈប់យុទ្ធនាការការស្វែងរកសម្លេងគាំទ្រ ចំពោះបេក្ខជនប្រធានាធិបតីអាមេរិក Trump
![ប្រធានសភាជាន់ទាបអាមេរិកបញ្ឈប់យុទ្ធនាការការស្វែងរកសម្លេងគាំទ្រ ចំពោះបេក្ខជនប្រធានាធិបតីអាមេរិក Trump - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_10_11/bau cu my 2016 - ct ha vien my khong tiep tuc van dong tranh cu.jpg) |
ប្រធានសភាជាន់ទាបអាមេរិកបញ្ឈប់យុទ្ធនាការការស្វែងរកសម្លេងគាំទ្រ ចំពោះបេក្ខជនប្រធានាធិបតីអាមេរិក Trump (VNA) |
(VOVworld) – នាថ្ងៃទី ១០ តុលា ប្រធានសភាជាន់ទាបអាមេរិក លោក Paul Ryan
បានជូនដំណឹងជាមួយបក្ខជនគណៈបក្សសាធារណៈរដ្ឋមួយចំនួននាក់ ថា៖ លោក
នឹងលែងការពារនិងបញ្ឈប់យុទ្ធនាការស្វែងរកសម្លេងគាំទ្រចំពោះ បេក្ខជនប្រធា
នាធិបតីនៃគណៈបក្សនេះ មហាសេដ្ឋី Donald Trump។ ជំនួសមក វិញនោះ លោក
Paul Ryan នឹងលៃទុក ១ ខែខាងមុខដើម្បីពង្រឹងអាសនៈនៃគណៈបក្សសាធារ
ណៈរដ្ឋក្នុងរដ្ឋសភា។ នេះគឺជាទង្វើកម្រមួយក្នុងប្រវត្តិសាស្ត្រនយោបាយអាមេរិក
ក្នុងកាលៈទេសៈនៅមិនដល់១ខែទៀតការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ
២០១៦ នឹងប្រព្រឹត្តទៅជាផ្លូវការ។ សមាជិកនៃគណៈបក្សសាធារណៈរដ្ឋយ៉ាង
ហោចណាស់ចំនួន ៨ នាក់បានឡើងសម្លេងចំពោះ ទង្វើនេះរបស់លោក Paul
Ryan ដោយសារ គេព្រួយបារម្មណ៍អំពីការបែកបាកក្នុងគណៈបក្ស។ រីឯខ្លួន
វិញ លើគេហទំព័រសង្គម Twitter លោក Donald Trump បានរិះគន់សេចក្តី
សម្រេចរបស់ប្រធានសភាជាន់ទាបអាមេរិកភា្លមមួយរំពេច៕