ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning នឹងមកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong

(VOVWORLD) - ប្រទេសចិននៅថ្ងៃទី ២៤ កក្កដា បានប្រកាសថា លោក Wang Huning សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នឹងដឹកនាំគណៈប្រតិភូបក្សកុម្មុយនិស្តចិនមកកាន់ប្រទេសវៀតណាមដើម្បីចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអគ្គលេខាបក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong។

ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning នឹងមកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong - ảnh 1លោក Wang Huning សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។ (រូបថត៖ Xinhua)
ការប្រកាសខាងលើនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២៤ កក្កដា ដោយអ្នកនាំពាក្យគណៈកម្មាធិការទំនាក់ទំនងបរទេសនៃមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Hu Zhaoming។ សេចក្តីប្រកាសបានបញ្ជាក់យ៉ាងច្បាស់ថា លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ ប្រធានសភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិន នឹងធ្វើជាតំណាងពិសេសរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jingping អញ្ជើញដឹកនាំគណៈប្រតិភូបក្សកុម្មុយនិស្ត
ចិនមក កាន់រដ្ឋធានីហាណូយ ដើម្បីចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធអគ្គលេខាគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៦ ខែកក្កដា។
មុននោះ នារសៀលថ្ងៃទី២០ ខែកក្កដា នៅរដ្ឋធានីប៉េកាំង (ប្រទេសចិន) អគ្គ លេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានមកកាន់ស្ថានទូតវៀតណាមប្រចាំ នៅប្រទេសចិន ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ សម្តែងនូវមរណទុក្ខយ៉ាងជ្រាលជ្រៅ និង សរសេរក្នុងសៀវភៅក្រាំងមរណទុក្ខ ចំពោះការទទួលមរណភាពរបស់លោក អគ្គលេខាបក្ស Nguyen Phu Trong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ