ប្រធានអាស៊ានឆ្នាំ ២០២០ - បង្កើនពាណិជ្ជកម្មនិងវិនិយោគក្នុងប្លុកអាស៊ាន

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែមករា សិក្ខាសាលាជាន់ខ្ពស់ស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគផ្ទៃក្នុង ដើម្បី«អាស៊ានមួយតភ្ជាប់និងបន្សាំដោយម្ចាស់ការ» ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក  Nguyen Quoc Dung អគ្គលេខាធិការអាស៊ាន ២០២០ បានអញ្ជើញចូលរួមសិក្ខាសាលានេះ។
ប្រធានអាស៊ានឆ្នាំ ២០២០ - បង្កើនពាណិជ្ជកម្មនិងវិនិយោគក្នុងប្លុកអាស៊ាន   - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក  Nguyen Quoc Dung (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Vu Ho ប្រធាននាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ាននៃក្រសួងការបរទេស វៀតណាម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនពាណិជ្ជកម្មនិងការវិនិយោគក្នុងប្លុកអាស៊ានដើម្បីអាស៊ានមួយតភ្ជាប់និងបន្សាំដោយម្ចាស់ការ ហើយលោកក៏បានបន្តទៀតថាការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមកនៃបរិបទសេដ្ឋកិច្ចពិភពលោក និងវឌ្ឍនភាពខាងបច្ចេកវិទ្យា បាននាំមកនូវសក្តានុភាពដ៏ធំធេង សម្រាប់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាការធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅនិងទូលំទូលាយខាងសេដ្ឋកិច្ចផងដែរ។ បណ្តាប្រទេសក៏ប្រឈមមុខនឹងបញ្ហាសាកល្បងដ៏ធំធេងនោះគឺជានិន្នាការប្រកួតប្រជែងគ្នានិងការប្រឆាំងនឹងសកលភាវូបនីយកម្ម។

រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានសង្កត់ធ្ងន់ថាក្នុងបរិបទដែលការបង្កើនការគាំពារពាណិជ្ជកម្មនោះ   អាស៊ានត្រូវតែបង្កើនការឯកភាពគ្នានិងរក្សាការតភ្ជាប់គ្នា ដើម្បីជំនះពុះពារលើរាល់បញ្ហាប្រឈមនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ