ប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិវាយតម្លៃជាវិជ្ជមានចំពោះការផ្តល់សច្ចាប័នលើ EVFTA របស់រដ្ឋសភាវៀតណាម

(VOVWORLD) - សារព័ត៌មាន Nikkei Asia Review បានចុះផ្សាយអត្ថបទស្តីពី រដ្ឋសភាវៀតណាមនៅថ្ងៃទី ៨ មិថុនា បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA)។ 

សារព័ត៌មាន Nikkei Asia Review បាននិយាយថា EVFTA ពិតជានឹងធ្វើអោយ EU បានក្លាយជាអតិថិជនធំមួយរបស់វៀតណាមដែរ។ ជាពិសេស ឧស្សាហកម្មដែលអាចមើលឃើញពីកំណើនខ្លាំង គឺសម្លៀកបំពាក់និងស្បែកជើង ដែលស្រូបយក ២០% នៃការនាំចេញសរុបរបស់វៀតណាម។ សម្រាប់ EU វិញ EVFTA នឹងជួយ EU បង្កើនលទ្ធភាពទទួលបានទីផ្សារអ្នកប្រើប្រាស់គួរឲ្យទាក់ទាញ។

ព្រឹត្តិការណ៍ដែលរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើ EVFTA ដោយទទួលបានសម្លេងគាំទ្រជិត ៩៥% នោះ ក៏ត្រូវបានទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចុះផ្សាយព័ត៌មាននិងវិភាគយ៉ាងសកម្មដែរ។ រ៉យទ័របានដកស្រង់ការវាយតម្លៃរបស់ធនាគារពិភពលោក (WB) កាលពីខែឧសភាឆ្នាំ ២០២០ ដោយចាត់ទុកថា  EVFTA នឹងបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបន្ថែម ២,៤% ហើយការនាំចេញកើន ១២% នៅឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ