បរិមាណជនរងគ្រោះក្នុងករណីបាញ់ប្រហារនៅថៃបន្តកើនឡើង
(VOVWORLD) - នាថ្ងៃទី១០កុម្ភៈ សារព័ត៌មានថៃបានចុះផ្សាយថា បរិមាណអ្នកស្លាប់ ក្នុងករណីបាញ់ប្រហារនៅខេត្ត Nakhon Ratchasima បានឡើងដល់៣០ នាក់ ក្នុងនោះមានជនស៊ីវិល២៧នាក់ និង៥៨នាក់ទៀតត្រូវរងរបួស។
កម្លាំងប៉ូលីសហ៊ុំព័ទ្ធមជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 (រូបថត៖ VOV) |
រឿងហេតុនេះកើតមានឡើងចាប់ពីរសៀលថ្ងៃទី៨កុម្ភៈ ជនដៃដល់ត្រូវ បានបញ្ជាក់គឺ នាយទាហានរងឈ្មោះ Jakrapanth Thomma អាយុ៣២ឆ្នាំ នៃមូលដ្ឋានសឹក Surathampithak ដែលបានលួចកាំភ្លើងហើយបាញ់ស្លាប់ មេបញ្ជាការរួមជាមួយមនុស្ស២នាក់ផ្សេងទៀតនៅជំរុំទ័ព បន្ទាប់នោះលួច រថយន្តប្រភេទ Humvee រត់គេចខ្លួន។ លើផ្លូវរត់គេចខ្លួន ជនដៃដល់បន្ត បាញ់ប្រហារជនស៊ីវិលនៅតាមខ្សែផ្លូវទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 នៅខេត្ត Nakhon Ratchasima។ ជនដៃដល់ត្រូវបានកំទេច ក្រោយរយៈពេលជាង១៧ម៉ោងចាប់ចំណាប់ខ្មាំងនិងចាក់ឫសក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 ដោយមិនយល់ព្រមទម្លាក់កាំភ្លើងនិងធ្វើការ ចរចានោះទេ៕