បរិមាណ​ជន​អន្តោប្រវេសន៍ខុសច្បាប់នៅអង់គ្លេស គឺខ្ពស់បំផុតនៅអឺរ៉ុប

(VOVWORLD) - យោងតាមការស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យ Oxford បានឲ្យដឹងថា បច្ចុប្បន្ននេះ មានជនអន្តោប្រវេសន៍ខុសច្បាប់ប្រហែល ៧៤៥.០០០ នាក់នៅចក្រភពអង់គ្លេស ដែលលើសពីចំនួន ៧០០.០០០នាក់  នៅក្នុងប្រទេសអាល្លឺម៉ង់ និងច្រើនជាងទ្វេដងបើធៀបនឹងប្រទេសបារាំងដែលមានចំនួន ៣០០.០០០នាក់។ នេះក៏មានន័យថា ក្នុងចំណោមប្រជាជនអង់គ្លេស ១០០នាក់ មានមនុស្សម្នាក់រស់នៅដោយខុសច្បាប់។

ចំនួន ៧៤៥.០០០នាក់ខាងលើនេះ  រួមមានជនបរទេសដែលបានស្នាក់នៅលើសទិដ្ឋាការ; អ្នកស្នើរសិទ្ធិជ្រកកោនដែលត្រូវបានបដិសេធប៉ុន្តែបច្ចុប្បន្នកំពុងបាត់ខ្លួន ហើយមនុស្សដែលឆ្លងកាត់ច្រកទ្វារសមុទ្រ Manche ពីប្រទេសបារាំងទៅកាន់ចក្រភពអង់គ្លេស។    

បរិមាណ​ជន​អន្តោប្រវេសន៍ខុសច្បាប់នៅអង់គ្លេស គឺខ្ពស់បំផុតនៅអឺរ៉ុប - ảnh 1ជនចំណាកស្រុកឆ្លងកាត់ច្រកសមុត្រ Manche  ចូលប្រទេសអង់គ្លេស។ រូបថត៖ Getty / TTXVN

លទ្ធផលនេះ ត្រូវបានប្រកាសនៅពេលដែលអង់គ្លេសទើបបានកត់ត្រាចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ខ្ពស់កំណត់ត្រាក្នុងឆ្នាំនេះ ដោយមនុស្ស ៩៧៣ នាក់បានឆ្លងកាត់ច្រកសមុទ្រ Manche ចូលអង់គ្លេស ដោយជិះទូកតូចៗចំនួន ១៧គ្រឿង កាលពីថ្ងៃទី ៥ ខែតុលា។ នៅថ្ងៃដដែលនោះ បារាំង បានបញ្ជាក់ថា ជនចំណាកស្រុក ៤នាក់បានស្លាប់ នៅពេលឆ្លងច្រកសមុត្រ Manche នៅលើទូកកៅស៊ូមួយគ្រឿង។

ចាប់ពីដើមឆ្នាំរហូតដល់ពេលនេះ មនុស្សជាង ២៦ ពាន់នាក់បានធ្វើចំណាកស្រុកទៅចក្រភពអង់គ្លេស កើនឡើង ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែទាបជាងចំនួនកំណត់ត្រាគឺ ៣៣.៦១១ នាក់ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ចំពោះមុខតថភាពនេះ សមាជិកជាន់ខ្ពស់នៃគណបក្សអភិរក្សនិយមកំពុងដាក់សម្ពាធដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Keir Starmer ឱ្យពិចារណាឡើងវិញលើវិធីសាស្រ្តរបស់ខ្លួនចំពោះបញ្ហាជនចំណាកស្រុក។ មុននោះ នាយករដ្ឋមន្ត្រី Starmer បានលុបចោលផែនការរបស់រដ្ឋាភិបាលមុន ក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅប្រទេស Rwanda ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ