ប្រមូលធនធានសម្រាប់ការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌នៅវៀតណាម

(VOVWORLD) - នាថ្ងៃទី ២៧ ខែតុលា  នៅទីក្រុងហាណូយ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងក្រុមដៃគូអន្តរជាតិ (IPG) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ដើម្បីបញ្ចប់សេចក្តីព្រាងផែនការ ប្រមូលធន ធាន អនុវត្តសេចក្តីប្រកាសនយោបាយ បង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP)។

ប្រមូលធនធានសម្រាប់ការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌នៅវៀតណាម - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ Le Phuong/VOV ៥)

ថ្លែងមតិក្នុងសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Le Cong Thanh បានសង្កត់ធ្ងន់ថា JETP គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយ ដើម្បីជួយវៀតណាមទទួលបានធនធានចាំបាច់  សម្រាប់អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវដំណើរការអភិវឌ្ឍន៍កាបូនទាប មានលទ្ធភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងកិច្ចខិតខំប្រឹងប្រែងនៃការផ្លាស់ប្តូរថាមពលសកល; អភិវឌ្ឍន៍កាលានុវត្តភាពសេដ្ឋកិច្ចថ្មី ដើម្បីគាំទ្រការផ្លាស់ប្តូររបស់វៀតណាមឆ្ពោះទៅរកអនាគតនៃការបំភាយឧស្ម័នដល់សូន្យ។

អនុរដ្ឋមន្ត្រី Le Cong Thanh បានឲ្យដឹងថា៖ “ផែនការកៀរគរធនធានគឺជាជំហានដំបូងដើម្បីអនុវត្តន៍សេចក្តីប្រកាសរួម។ ផែនការនេះកំណត់នូវបញ្ជីនៃគម្រោងជាក់ស្តែងមួយដើម្បីប្រមូលហិរញ្ញវត្ថុពីដៃគូ ជាមួយនឹងធនធានហិរញ្ញវត្ថុ ដោយដៃគូសន្យា។ មកទល់នឹងពេលនេះ ធនធានហិរញ្ញវត្ថុដែលបានប្តេជ្ញាចិត្តក្នុងការប្រមូលផ្តុំដោយដៃគូគឺគ្រាន់តែជាផ្នែកតូចមួយនៃតម្រូវការសរុបរបស់វៀតណាម ដើម្បីអនុវត្តការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។ ដូច្នេះ វៀតណាមត្រូវជំរុញការត្រៀមខ្លួនរបស់ដៃគូអន្តរជាតិក្នុងការចូលរួមក្នុងបរិបទពិភពលោកថ្មី ប្រមូលធនធាន អតិបរិមាដើម្បីអនុវត្តការផ្លាស់ប្តូរថាមពលយុត្តិធម៌ និងរួមវិភាគទានដើម្បីសម្រេចបាននូវគោលដៅនៃការចូលរួមសេចក្តីប្រកាសជាសកល ស្តីពីការបំប្លែងថាមពលធ្យូងថ្មទៅជាថាមពលស្អាត និងការអនុវត្តរាល់ការប្តេជ្ញាចិត្តរបស់វៀត ណាមនៅ COP ២៦”។

នៅក្នុងសិក្ខាសាលា គណៈប្រតិភូបានចូលរួមមតិយោបល់លើបញ្ជីគម្រោងវិនិយោគ; បញ្ជីនៃគម្រោងជំនួយបច្ចេកទេស; បញ្ជីសកម្មភាពគោលនយោបាយដើម្បីលើកកម្ពស់ការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ក្នុងដំណាក់កាល ២០២៤ - ២០២៨...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ