ប្រមូលមតិពីប្រជាជនលើខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម)

(VOVWORLD) - ចាប់ពីថ្ងៃទី ៣ ខែមករា ដល់ថ្ងៃទី ១៥ ខែមីនា សេចក្តីព្រាងច្បាប់ភូមិបាលទាំងមូល (វិសោធនកម្ម) ត្រូវបានដាក់ចេញសម្រាប់ប្រូលមតិក្នុងចំណោមប្រជាជន។
ប្រមូលមតិពីប្រជាជនលើខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម)  - ảnh 1រូបភាព៖ baochinhphu.vn

ខ្លឹមសារសំខាន់ៗសម្រាប់ពិគ្រោះយោបល់រួមមានៈ ផែនការមេ និងផែនការប្រើប្រាស់ដីធ្លី។ ការប្រមូលដី និងគោលនយោបាយសំណង ការឧបត្ថម្ភ និងការតាំងទីលំនៅថ្មី; ការអភិវឌ្ឍមូលនិធិដី; ការបែងចែកដី ការជួលដី ការផ្លាស់ប្តូរគោលបំណងប្រើប្រាស់ដី; ការចុះបញ្ជីដីធ្លី ការផ្តល់វិញ្ញាបនប័ត្រ និងនីតិវិធីរដ្ឋបាល ទិន្នន័យ ព័ត៌មានអំពីដីធ្លីជាដើម។

ទម្រង់នៃការប្រមូលមតិរួមមានៈ មតិសរសេរផ្ទាល់ជាលាយលក្ខណ៍អក្សរ; រៀបចំសន្និសីទ សិក្ខាសាលា  សម្រាប់ទីភ្នាក់ងារ អង្គការ និងអង្គភាព; បញ្ចេញមតិដោយផ្ទាល់តាមរយៈគេហទំព័រ៖ luatdatdai.monre.gov.vn; តាមរយៈវិបផតថលរបស់រដ្ឋសភា វិបផតថលរបស់រដ្ឋាភិបាល វិបផតថលរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងតាមប្រព័ន្ធសារព័ត៌មានមហាជន…។

អ្នកបោះឆ្នោត និងប្រជាពលរដ្ឋភាគច្រើនបានឯកភាពយ៉ាងមុតមាំចំពោះការពិគ្រោះយោបល់នេះ ដោយចាត់ទុកថា សកម្មភាពនេះរួមចំណែកធានាឱ្យដំណើរការបង្កើតច្បាប់កាន់តែតឹងរ៉ឹង រួមបញ្ចូល និងបំពេញតម្រូវការជាក់ស្តែងនៅពេលអនុវត្តច្បាប់ចូលក្នុងជីវភាពរស់នៅជាក់ស្តែង៖ “ការលើកសេចក្តីព្រាងច្បាប់នេះ សម្រាប់ប្រមូលមតិពីប្រជាពលរដ្ឋ គឺអនុវត្តដោយប្រជាធិបតេយ្យ ហើយការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍ច្បាប់នេះ ធានានូវសិទ្ធិរបស់ប្រជាពលរដ្ឋ។ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមយ៉ាងទូលំទូលាយ ពីឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន រួមផ្សំជាមួយអង្គការមហាជន ដើម្បីពិគ្រោះយោបល់ពីប្រជាពលរដ្ឋ ពោលគឺ ប្រមូលផ្តុំមតិ និងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ព្រោះនេះជាសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់ណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ