បរិយាកាសដ៏ផុលផុសនៃការអបអរសាទរជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំងនៅវៀតណាម
(VOVWORLD) - ក្រោយពីជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំងក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup ២០១៨ នាថ្ងៃទី១៥ កក្កដា អ្នកគាំទ្ររាប់ហ្មឺននាក់បានចុះ ផ្លូវអបអរសាទរនៅប្រទេសរុស្ស៊ីនិងបារាំង។ បរិយាកាសដ៏ផុលផុសនោះក៏ប្រព្រឹត្ត ទៅនៅវៀតណាមដែរ។
អ្នកគាំទ្រជាច្រើនកុះករបានប្រមូលផ្ដុំនៅស្ថានទូតបារាំងប្រចាំវៀតណាមដើម្បីតានដានការប្រកួត |
នាយប់ថ្ងៃទី១៥ កក្កដា អ្នកគាំទ្រក្រុមបារាំងជាងមួយពាន់នាក់បានមកដល់ ស្ថានទូតបារាំងប្រចាំទីក្រុងហាណូយ ដើម្បីតាមដានការប្រកួតរវាងក្រុមបារាំង និងក្រុមក្រូអាតដែលត្រូវបានផ្សាយផ្ទាល់ពីពហុកីឡាដ្ឋាន Luzhniki រដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ី។ អ្នកគាំទ្រទាំងអស់បាននាំគ្នាច្រៀង ស្រែក និងរាំប្រកបដោយ សប្បាយរីករាយ ដើម្បីអបអរសាទរជ័យជំនះដោយលទ្ធផល៤-២ របស់ក្រុមបាល់ ទាត់បារាំង។ លោក Bertrand Lortholary ឯកអគ្គរដ្ឋទូតបារាំងប្រចាំវៀតណាម បានឲ្យដឹងថា៖
“នេះជារាត្រីគួរឲ្យចងចាំជានិច្ចចំពោះក្រុមបាល់ទាត់បារាំង ប្រទេសបារាំង និងអ្នកស្រឡាញ់ប្រទេសបារាំងទាំងអស់លើទូទាំងពិភពលោក។ មុននេះ២០ឆ្នាំ ខ្ញុំបានចុះផ្លូវអបអរសាទរនៅមហាវិថី Champs-Elysees នៅរដ្ឋធានីប៉ារីស។ ខ្ញុំ សប្បាយរីករាយណាស់ព្រោះថាលើកនេះខ្ញុំបានអបអរសាទរជ័យជំនះលើកទី២នៅប្រទេសវៀតណាម”។
ចំណែកឯលោកស្រី Hang អ្នកគាំទ្រវៀតណាមមួយនាក់ បានសំណេះ សំណាលថា៖ “ការប្រកួតល្អណាស់។ ទាំងក្រុមបារាំងនិងក្រុមក្រូអាតបានបង្ហាញរបៀប ប្រកួតគួរឲ្យទាក់ទាញ ហើយក្រុមបារាំងជាក្រុមមានសំណាងល្អជាង”៕