បរិយាកាសវិនិយោគរបស់វៀតណាមនឹងត្រូវបានកែលម្អតាមរយៈការផ្ដើមគំនិតរួមវៀតណាម - ជប៉ុន

(VOVWORLD) -នាល្ងាចថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ ក្រសួងផែនការ និងវិនិយោគវៀតណាមបានរួមសហការជាមួយបណ្ដាក្រសួង ស្ថាប័នពាន់ព័ន្ធនានា និងភាគីជប៉ុនបានរៀបចំឡើងកិច្ចប្រជុំវាយតម្លៃពាក់កណ្ដាលអាណត្តិលើកទី ២
បរិយាកាសវិនិយោគរបស់វៀតណាមនឹងត្រូវបានកែលម្អតាមរយៈការផ្ដើមគំនិតរួមវៀតណាម - ជប៉ុន - ảnh 1បរិយាកាសវិនិយោគរបស់វៀតណាមនឹងត្រូវបានកែលម្អតាមរយៈការផ្ដើមគំនិតរួម
វៀតណាម - ជប៉ុន 

នាល្ងាចថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ ក្រសួងផែនការ និងវិនិយោគវៀតណាមបានរួមសហការជាមួយបណ្ដាក្រសួង ស្ថាប័នពាន់ព័ន្ធនានា និងភាគីជប៉ុនបានរៀបចំឡើងកិច្ចប្រជុំវាយតម្លៃពាក់កណ្ដាលអាណត្តិលើកទី ២ សំដៅផ្លាស់ប្ដូរមតិ ពិភាក្សាស្ដីពីក្រុមបញ្ហាទាំង ៧ ក្នុងផែនការសកម្មភាពការផ្ដើមគំនិតរួមរួមជប៉ុន - វៀតណាមដំណាក់កាលទី ៦។ ខ្លឹមសារសំខាន់ដែលភាគីជប៉ុនលើកឡើងនៅក្នុងកិច្ចប្រជុំលើនេះ គឺបញ្ហាពលករ និងប្រាក់បៀវត្ស។ ភាគីទាំងពីរបានពិភាក្សាស្ដីពីវិធីសាស្រ្តនិងនីតិវិធីកំណត់កម្រិតប្រាក់បៀវត្ស អប្បបរមា។ភាគីជប៉ុន និងវៀតណាមនឹងអនុវត្តការផ្លាស់ប្ដូរមតិសម្រាប់បណ្ដាដំណាក់កាលពិចារណាប្រាក់បៀវត្សអប្បបរមា និងបណ្ដាឯកសារណែនាំការអនុវត្តច្បាប់។

នៅក្នុងកិច្ចប្រជុំនេះ តំណាងបណ្ដាក្រុមអនុវត្តការផ្ដើមគំនិតរួមវៀតណាម ជប៉ុនបានពិភាក្សាលើខ្លឹមសារមួយចំនួនទៀតដូចជា៖ សេវា Logistics - ដឹកជញ្ជូន សេវាកម្ម ការជួយឧបត្ថម្ភសម្រាប់សហគ្រាសធុនតូចនិងមធ្យមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ