ប្រារព្ធកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ និងកិច្ចប្រជុំកំពូលជាមួយបណ្ដាដៃគូ

(VOVWORLD) - ខ្លឹមសារស្នូលៗដែលត្រូវបានលើកយកមកពិភាក្សានោះគឺ ការកសាងសហគមន៍ អាស៊ាន; ការគ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ ទន្ទឹមនឹងការស្ដារប្រកបដោយចីរភាព; ការពង្រឹងនិងពង្រីកមជ្ឈភាពរបស់អាស៊ានក្នុងទំនាក់ទំនងជាមួយដៃគូ; ការប្រតិបត្តិ របស់អាស៊ាននៅចំពោះមុខបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ ជាដើម។ 

ប្រារព្ធកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ និងកិច្ចប្រជុំកំពូលជាមួយបណ្ដាដៃគូ - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨តាមទម្រង់អនឡាញ។ (រូបថត៖ VNA)
ចាប់ពីថ្ងៃទី២៦ ខែតុលា កិច្ចប្រជុំកំពូលសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣៨-៣៩ និងកិច្ចប្រជុំកំពូលអាស៊ានជាមួយបណ្ដាដៃគូ បានប្រារព្ធធ្វើ ឡើងជាផ្លូវការតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់ប្រ៊ុយណេក្នុងនាមជាប្រធាន អាស៊ាន។ តាមការគ្រោងទុក កិច្ចប្រជុំលើកនេះរួមមានព្រឹត្តិការណ៍សំខាន់ៗដូចជា៖ កិច្ចប្រជុំកំពូលលើកទី៣៨-៣៩ កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២២ អាស៊ាន-ចិនលើកទី២៤ អាស៊ាន-អាមេរិកលើកទី៩ អាស៊ាន-ជប៉ុនលើកទី២៤ អាស៊ាន-អូស្ត្រលីលើកទី១ អាស៊ាន-ឥណ្ឌាលើកទី១៨ អាស៊ាន-រុស្ស៊ីលើកទី៤ អាស៊ាន+៣លើក ទី៣៤ (រួមមានចិន ជប៉ុន កូរ៉េខាងត្បូង) និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី ១៦។ ខ្លឹមសារស្នូលៗដែលត្រូវបានលើកយកមកពិភាក្សានោះគឺ ការកសាងសហគមន៍ អាស៊ាន; ការគ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ ទន្ទឹមនឹងការស្ដារប្រកបដោយចីរភាព; ការពង្រឹងនិងពង្រីកមជ្ឈភាពរបស់អាស៊ានក្នុងទំនាក់ទំនងជាមួយដៃគូ; ការប្រតិបត្តិ របស់អាស៊ាននៅចំពោះមុខបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ ជាដើម។ កិច្ចប្រជុំទាំង នេះ គ្រោងនឹងប្រកាស អនុម័ត ហើយកត់សម្គាល់នូវឯកសារចំនួន១០១ រួមទាំង សេចក្ដីថ្លែងការណ៍ យុទ្ធសាស្ត្រ ក្របខ័ណ្ឌសហប្រតិបត្តិការ ផែនការសកម្មភាព របាយ ការណ៍ ឯកសារចក្ខុវិស័យ លើវិស័យជាច្រើន ចំណុះសសរស្តម្ភសហប្រតិបត្តិការទាំង ៣របស់អាស៊ានដែលជា នយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម។ កិច្ចប្រជុំនឹង បញ្ចប់ដោយពិធីបិទ និងពិធីផ្ទេរតំណែងប្រធានអាស៊ាន ពីប្រ៊ុយណេជូនកម្ពុជា។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh ដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមសកម្មភាពចំនួន១៤ក្នុងចំណោម សកម្មភាពសរុបទាំង១៧ នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ