ប្រារព្ធទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា

(VOVWORLD) - នាថ្ងៃទី២១ខែធ្នូ ស្ថានទូត វៀតណាម ស្ថាប័នអនុពន្ធយោធាវៀតណាមនៅកម្ពុជាបានរៀបចំពិធីដាក់កម្រងផ្កា អុជធូបនៅវិមានមិត្តភាពវៀតណាម-កម្ពុជានៅរាជ ធានីភ្នំពេញ។ 
ប្រារព្ធទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា - ảnh 1គណៈប្រតិភូកងយោធពលខេមរៈភូមិន្ទ ដឹកនាំដោយនាយឧត្តមសេនីយ៍ លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានអញ្ជើញមកដាក់កម្រងផ្កា អុជធូបនៅវិមានមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៤ នៃការបង្កើតកងទ័ពប្រជា ជនវៀតណាម ដើម្បីតបស្នងសងគុណចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតនៅកម្ពុជា ដើម្បីជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យ ពូជសាសន៍ពលពត ជួយប្រទេសកម្ពុជារស់រានមានជីវិតឡើងវិញនោះ នាថ្ងៃទី២១ខែធ្នូ ស្ថានទូតវៀតណាម ស្ថាប័នអនុពន្ធយោធាវៀតណាមនៅកម្ពុជាបានរៀបចំពិធីដាក់កម្រងផ្កា អុជធូបនៅវិមានមិត្តភាពវៀត ណាម-កម្ពុជានៅរាជធានីភ្នំពេញ។

ចូលរួមក្នុងពិធី មានវត្តមានកម្មាភិបាលស្ថានទូត ស្ថាប័នតំណាងអមស្ថាន ទូត ក៏ដូជជា តំណាងសមាគមខ្មែរ-វៀតណាម សហគ្រាសវៀតណាមនិងនិស្សិតវៀតណាម ដែលកំពុងសិក្សានៅកម្ពុជាផងដែរ។

ក្នុងឱកាសនេះ គណៈប្រតិភូកងយោធពលខេមរៈភូមិន្ទ ដឹកនាំដោយនាយឧត្តមសេនីយ៍ លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា រួមជាមួយនាយទាហានជាន់ខ្ពស់កម្ពុជាច្រើនរូបទៀត បានអញ្ជើញមកដាក់កម្រងផ្កា អុជធូប ដើម្បីគោរពវិញ្ញាណក្ខ័ន្ធដល់យុទ្ធជនស្ម័គ្រចិត្តវៀតណាមនិងអ្នកជំនាញការវៀតណាម ដែលបានពលីទាំងសាច់ស្រស់ ឈាមស្រស់ ជួយប្រជាជនកម្ពុជារួចផុតពីការប្រល័យពូជសាសន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ