ប្រារព្ធពិព័រណ៍សិល្បៈកម្ពុជានៅវៀតណាម

(VOVworld) - នាព្រឹកថ្ងៃទី១០ វិច្ឆិកា នៅសារមន្ទីរទីក្រុងហូជីមិញ ភាគខាងត្បូងវៀត
ណាម បានប្រារព្ធឡើងពិព័រណ៍អំពីសិល្បៈទស្សនៈវិស័យនិងវត្ថុវប្បធម៌ ចម្រុះពណ៌
។ពិព័រណ៍នេះបានតាំងបង្ហាញគំនូរសហសម័យនិងប្រពៃណីចំនួន២០ផ្ទាំង​ព្រមទាំង
រូបចម្លាក់មួយចំនួនដែលឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅ វប្បធម៌និង មនុស្សកម្ពុជា។
ក្នុងក្របខ័ណ្ឌពិព័រណ៍លើកនេះ ក្រសួងវប្បធម៌និងសិល្បៈកម្ពុជា ក៏បានឧទ្ទេសនាម
ជាមួយប្រជាជនវៀតណាំមនូវខ្សែភាពយន្តដ៏វិសេសវិសាល ចំនួន៣ស្ដីពីវិស័យ
សិល្បៈនៅកម្ពុជា។លោក Le Ngoc Dinh អនុប្រធាននាយក ដ្ឋានសហប្រតិបតិ្តការ
អន្តរជាតិនៃក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានឲ្យដឹងថា៖
“តាមរយៈពិព័រណ៍លើកនេះ ប្រជាជននៅទីក្រុងហូជីមិញ ក៏ដូចជាមិត្តភក្តិអន្តរជាតិ
នឹងមានឱកាសស្វែងយល់បន្ថែមអំពីខឿនវប្បធម៌ ទឹកដីនិងមនុស្សកម្ពុជា។នេះជា
សកម្មភាពជួបប្រាស្រ័យវប្បធម៌ប្រចាំឆ្នាំ។សកម្មភាពដូចនេះនឹងជួយឲ្យប្រជាជន
នៃប្រទេសទាំងពីរយល់ច្បាស់ថែមទៀតអំពីវប្បធម៌ ទឹកដីនិងមនុស្ស របស់គ្នា
ហើយរួមចំណែកបង្កើនទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់ជ្រុង ជ្រោយនិង
ចំណងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា”។
ពិព័រណ៍ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ វិច្ឆិកានេះជាសកម្មភាព
មួយស្ថិតនៅក្នុងចំណោមសកម្មភាពនៃសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ
២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ