ប្រារព្ធមហាសន្និបាតបក្សភាគទីក្រុង Can Tho និងខេត្ត Bac Ninh

(VOVworld) - ដោយប្រធានបទ “សាមគ្គីភាព-ច្នៃប្រឌិត-មានវិន័យ-អភិវឌ្ឍន៍” មហា
សន្និបាតបក្សភាគទីក្រុង Can Tho លើកទី១៣អាណត្តិ២០១៥-២០២០​ បានប្រារព្ធ
ឡើងនាព្រឹកថ្ងៃទី២៤ កញ្ញា។ថ្លែងមតិនៅទីនេះ លោក Le Hong Anh សមាជិកអចិន្ត្រៃ
គណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផល
សេដ្ឋកិច្ចសង្គមដែលទីក្រុងទទួលបានដោយរួមវិភាគទានយ៉ាងសកម្មក្នុងការអភិ
វឌ្ឍន៍នៃតំបន់ទាំងស្រុងនិងប្រទេសជាតិ សក្តិសមជាទីក្រុងមជ្ឈ មណ្ឌលនៃតំបន់
វាលទំនាបទន្លេ Cuu Long។
“Can Tho ត្រូវខំប្រឹងប្រែងជាទីក្រុងមួយក្នុងចំណោមទីក្រុងឈានមុខក្នុងបុព្វហេតុ
ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម ដែលមានតួនាទីជំរុញតំបន់ទាំងស្រុង។
ដើម្បីទទួលបានគោលដៅនោះ ទីក្រុង Can Tho ត្រូវការមានយន្តការទាក់ទាញ
ប្រភពទុនវិនិយោគ ទាក់ទាញប្រភពកម្លាំងនិងផ្នែកសេដ្ឋកិច្ចនានា។ព្រមទាំងយក
ចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ប្រព័ន្ធសេវាកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចផងដែរ”។
 
ប្រារព្ធមហាសន្និបាតបក្សភាគទីក្រុង Can Tho និងខេត្ត Bac Ninh - ảnh 1
ទិដ្ឋភាពនៃមហាសន្និបាតបក្សភាគទីក្រុង Can Tho

នាថ្ងៃដដែល ថ្លែងមតិនៅមហាសន្និបាតបក្សភាគខេត្ត Bac Ninh លើកទី១៩ប្រធាន
គណៈកម្មាធិការចាត់តាំងមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលោក​ To Huy Rua បាន
សំណូមពរឲ្យខេត្ត Bac Ninh ចាំបាច់ត្រូវតភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយ ការអភិ
វឌ្ឍន៍លើគ្រប់ជ្រុងជ្រោយនូវវិស័យវប្បធម៌សង្គម លើកកំពស់គុណភាព ប្រភព
ធនធានមនុស្ស។
 “Bac Ninh ចាំបាច់ត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ
ដោយតភ្ជាប់ជាមួយការផ្ទេរប្ដូររូបសណ្ឋានកំណើនតាមទិសលើកកំពស់សមត្ថ
ភាពប្រកួតប្រជែង។ក្នុងដំណាក់កាលនាពេលខាងមុខ ប្រមូលផ្ដុំទាក់ទាញរូប
សណ្ឋានឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មជួយឧបត្ថម្ភ ឧស្សាហកម្ម បច្ចេកវិទ្យាអេឡិចត្រូនិក ព័ត៌មានដើម្បីនាំខេត្ត Bac Ninh ក្លាយទៅជាខឿន
ឧស្សាហកម្មទំនើប”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ