ប្រារព្ធសន្និសីទគណៈកម្មាធិការទទួលបន្ទុកបញ្ហាសភារបស់សម្ព័ន្ធភាពសភានៃសហគមន៍ប្រើប្រាស់ភាសាបារាំង

ប្រារព្ធសន្និសីទគណៈកម្មាធិការទទួលបន្ទុកបញ្ហាសភារបស់សម្ព័ន្ធភាពសភានៃសហគមន៍ប្រើប្រាស់ភាសាបារាំង - ảnh 1
បណ្ដាតំណាងចូលរួមសន្និសីទនេះ (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី២៤ មិនា សន្និសីទគណៈកម្មាធិការទទួលបន្ទុកបញ្ហា
សភារបស់សម្ព័ន្ធភាពសភាក្នុងសហគមន៍ប្រើប្រាស់ភាសាបារាំង បានប្រារព្ធឡើង
នៅទីក្រុងហូជីមិញ ប៉ែកខាងត្បូងវៀតណាម។ថ្លែងមតិប្រារព្ធសន្និសីទ អនុប្រធាន
រដ្ឋសភាវៀតណាមលោក Phung Quoc Hien បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់
សម្ព័ន្ធភាពសភានៃសហគមន៍ប្រើប្រាស់ ភាសាបារាំង (APF) ជាមួយនឹងគោលដៅ
ជំរុញនិងការពារប្រជាធិបតេយ្យ នីតិរដ្ឋ គោរពសិទ្ធិមនុស្ស រក្សានិងអភិវឌ្ឍន៍លក្ខ
ណៈសម្បូរបែបខាងវប្បធម៌។លោក Phung Quoc Hien អះអាងនូវគោលមាគ៌ាកិច្ចការ
បរទេសមុនក៏ដោយជាក្រោយ របស់វៀតណាមនោះគឺឯករាជ្យ ម្ចាស់ការ សន្តិភាព
សហប្រតិបត្តិការនិង អភិវឌ្ឍន៍ ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ ជា
មិត្ត ជាដៃគូគួរឲ្យ ជឿទុកចិត្តនិងជាសមាជិកមានការទទួលខុសត្រូវរបស់សហ
គមន៍អន្តរជាតិ។
ក្នុងអំឡុងថ្ងៃទី២៤និងថ្ងៃទី២៥ មិនា ក្នុងក្របខ័ណ្ឌសន្និសីទនឹងប្រព្រឹត្តទៅ
សម័យ ពិភាក្សាក្រោមប្រធានបទសំខាន់ៗដូចជា៖វាយតំលៃចំពោះការអនុវត្ត
ក្របខ័ណ្ឌ យុទ្ធសាស្ត្រ APF ក្នុងដំណាក់កាល២០១៣-២០១៧ និងកម្មវិធីសហ
ប្រតិបតិ្ត ការសម្ព័ន្ធភាពសភាដំណាក់កាល២០១៧-២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ