ប្រារព្ធសប្ដាហ៍វប្បធម៌-ទេសចរណ៍តំបន់ដីសណ្ដរទន្លេ Cuu Long នៅទីក្រុងហាណូយឆ្នាំ២០១៥

(VOVworld) - នាយប់ថ្ងៃទី១៦ វិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌សិល្បៈវៀត
ណាមបានប្រព្រឹត្តទៅពិធីប្រារព្ធសប្ដាហ៍វប្បធម៌ទេសចរណ៍តំបន់ដីសណ្ដរទន្លេ
Cuu Long នៅទីក្រុងហាណូយឆ្នាំ២០១៥។នេះគឺជាសកម្មភាពជាក់ស្ដែងសំដៅជួយ
ជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ២០១៥។ត្រូវបានរៀបចំឡើងជាលើកដំបូងនៅរដ្ឋ
ធានីហាណូយ សប្ដាហ៍វប្បធម៌នឹងឧទ្ទេសនាម ផ្សព្វផ្សាយអំពីតំលៃវប្បធម៌ ផលិត
ផលទេសចរណ៍ដ៏វិសេសវិសាលនៃតំបន់ដីសណ្ដរភាគខាងត្បូងវៀតណាមជាមួយ
ប្រជាជននៅរដ្ឋធានី ជនរួមជាតិនៅទូទាំងប្រទេសក៏ដូចជាមិត្តភក្តិអន្តរ ជាតិផង
ដែរ។សប្ដាហ៍វប្បធម៌ទេសចរណ៍តំបន់ដីសណ្ដរទន្លេ Cuu Long នឹងបន្តរហូតដល់
ផុតថ្ងៃទី១៩ វិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ