ប្រារព្ធឡើងវេទិកាវិទ្យាសាស្រ្តសម្រាប់និស្សិតអន្តរជាតិនៅទីក្រុងហូជីមិញ
(VOVWORLD) -នាព្រឹកថ្ងៃទី ២២ មិថុនា នៅទីក្រុងហូជីមិញបានប្រព្រឹត្តិទៅវេទិកា វិទ្យាសាស្រ្តនិស្សិតអន្តរជាតិ ទីក្រុងហូជីមិញលើកទី ២ ដោយប្រធានបទ៖ បដិវត្តន៍ឧស្សាហកម្ម ៤.០ និងកសាងទីក្រុងឆ្លាត។
ប្រារព្ធឡើងវេទិកាវិទ្យាសាស្រ្តសម្រាប់និស្សិតអន្តរជាតិនៅទីក្រុងហូជីមិញ |
នាព្រឹកថ្ងៃទី ២២ មិថុនា នៅទីក្រុងហូជីមិញបានប្រព្រឹត្តិទៅវេទិកា វិទ្យាសាស្រ្តនិស្សិតអន្តរជាតិ ទីក្រុងហូជីមិញលើកទី ២ ដោយប្រធានបទ៖ បដិវត្តន៍ឧស្សាហកម្ម ៤.០ និងកសាងទីក្រុងឆ្លាត។ នេះគឺជាសកម្មភាពសិក្សាអន្តរជាតិសំដៅបង្កើតឱកាសជួបប្រាស្រ័យ សិក្សា ច្នៃប្រឌិតរវាងនិស្សិតវៀតណាមជាមួយនិស្សិតបរទេស។ លោក Tran Duc Su នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាវ័យក្មេងចំណុះគណៈកម្មាធិការសម្ព័ន្ធយុវជនទីក្រុងហូជីមិញបានឲ្យដឹងថា៖
“យើងខ្ញុំមានបំណងស្វែងរកជូននិស្សិតៗនូវដំណោះស្រាយ ការផ្ដើមគំនិតដោយឆ្ពោះទៅប្រធានបទនៃវេទិកាឆ្នាំនេះគឺបដិវត្តន៍ឧស្សហកម្មលើកទី ៤ និងកសាងទីក្រុងឆ្លាត។ នេះក៏ជាគោលការណ៍ធំ ដែលថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងហូជីមិញកំពុងយកចិត្តទុកដាក់ សំដៅកសាងទីក្រុងឆ្លាត ទំនើប”។
អញ្ជើញចូលរួមវេទិកានេះមានតំណាងផ្លូវការចំនួន ១០៨ នាក់មកពីបណ្ដាប្រទេសដូចជា៖ កម្ពុជា កាមេរូន ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ថៃជាដើម៕