ប្រារព្ធអូឡាំពិករូបវិទ្យាទ្វីបអាស៊ីលើកទី១៩

(VOVWORLD) - ពិធីបើកអូឡាំពិករូបវិទ្យាទ្វីបអាស៊ីលើកទី១៩ (AphO 2018) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ឧសភា។ អញ្ជើញចូលរួមពិធីបើកមានរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមលោក Phung Xuan Nha ប្រធានអូឡាំពិករូបវិទ្យាទ្វីបអាស៊ីលោក Leong Chuan Kwek តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា រួមជាមួយបេក្ខជនចំនួន១៨៨នាក់ និងអ្នកសង្កេតការណ៍មកពីប្រទេសនិងតំបន់ដែនដីចំនួន២៥។


ប្រារព្ធអូឡាំពិករូបវិទ្យាទ្វីបអាស៊ីលើកទី១៩ - ảnh 1បេក្ខជនវៀតណាមចូលរួមការប្រឡងអូឡាំពិករូបវិទ្យាទ្វីបអាស៊ីលើកទី១៩

ថ្លែងមតិនៅពិធីបើក រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម លោក Phung Xuan Nha បានឲ្យដឹងថា ក្រោយរយៈពេល១៤ឆ្នាំ វៀតណាមបន្តមានកិត្តិយសក្លាយទៅជាប្រទេសម្ចាស់ផ្ទៈនៃការប្រឡងអូឡាំពិករូបវិទ្យាទ្វីបអាស៊ីលើកទី១៩។ នេះជាសក្ខីភាពដ៏រស់រវើកសំរាប់ការទទួលស្គាល់និងការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះការអភិវឌ្ឍនៃផ្នែកអប់រំវៀតណាម។

        “វៀតណាមជានិច្ចកាលជឿជាក់ថា វិទ្យាសាស្ត្រសារវ័ន្តនិយាយរួមនិងរូបវិទ្យានិយាយដោយឡែក មានតួនាទីដ៏សំខាន់ពិសេសក្នុងការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបច្ចេកទេស ពិសេសគឺក្នុងកាលៈទេសៈដែលបដិវត្តន៍ឧស្សាហកម្ម ៤.០កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាលើពិភពលោក។ រដ្ឋាភិបាលវៀតណាមបានហើយនឹងយកចិត្តទុកដាក់ វិនិយោគជាច្រើនថែមទៀតសំរាប់ការអភិវឌ្ឍនៃរូបវិទ្យានៅវៀតណាមនាពេលខាងមុខ”។

        អូឡាំពិករូបវិទ្យាទ្វីបអាស៊ីលើកទី១៩ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ទី១៣ ឧសភា ឆ្នាំ២០១៨។ គណៈប្រតិភូវៀតណាមមានបេក្ខជនចំនួន៨នាក់ចូលរួមការប្រឡងលើកនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ