ប្លុក ALBA ប្រឆាំង​ជំទាស់​ចំពោះ​បទ​ដាក់ទណ្ឌកម្ម​ដោយ​ឯកតោភាគី​របស់​សហរដ្ឋអាមេរិក​ទៅលើគុយបា

(VOVWORLD) - នាថ្ងៃទី ៨ ខែមិថុនា សម្ព័ន្ធភាព Bolivar សម្រាប់ទ្វីបអាមេរិក - ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងបណ្ដាប្រជាជាតិ  (ALBA-TCP) ប្រឆាំងជំទាស់នឹងបទដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់រដ្ឋាភិបាល អាមេរិកទៅលើអង្គការគុយបា កាលពីសប្តាហ៍មុន។ 
ប្លុក ALBA ប្រឆាំង​ជំទាស់​ចំពោះ​បទ​ដាក់ទណ្ឌកម្ម​ដោយ​ឯកតោភាគី​របស់​សហរដ្ឋអាមេរិក​ទៅលើគុយបា - ảnh 1 ប្រជាជននៅប្រទេសគុយបា (ប្រភព៖ THX / TTXVN)

ALBA-TCP បានចេញសេចក្ដីប្រកាសដោយបញ្ជាក់ថា“ វិធានការ ដែលមានលក្ខណៈអន្តរាគមន៍ ចាប់បង្ខំ ឯកតោភាគី និងរំលោភបំពានលើច្បាប់អន្តរជាតិនេះ បានជះឥទ្ធិពលដល់ស្ថាប័នហិរញ្ញវត្ថុ និងទេសចរណ៍របស់គុយបា”ព្រមទាំងបាន លាតត្រដាងម្តងទៀតនូវនិន្នាការ “ រឹតបន្តឹងការឡោមព័ទ្ធសេដ្ឋកិច្ច ហ៊ុំព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយជះឥទ្ធិពលដល់ប្រជាជន និងគ្រួសារគុយបា។ ទន្ទឹមនឹងនេះ ALBA-TCP ក៏បានរិះគន់ចំពោះការដែលទីក្រុងវ៉ាស៊ីនតោនដែលបានអនុវត្តន៍វិធានការខុសច្បាប់ដូចដែលបានពោលខាងលើ ក្នុងបរិបទនៃវិបត្តិសកល  COVID – 19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ