បាល់ទះនារីវៀតណាមការពារពានរង្វាន់ជើងឯក AVC Challenge Cup ប្រកបដោយ​ជោគជ័យ

(VOVWORLD) - យោងតាមចំណាត់ថ្នាក់ចុងក្រោយ ក្រុមកំពូលទាំង ៣ នៅ AVC Challenge Cup 2024 រួមមានជើងឯកវៀតណាម ជើងឯករងកាហ្សាក់ស្ថាន បន្ទាប់មកគឺហ្វីលីពីនជាប់ ចំណាត់ថ្នាក់លេខ ៣ ។
បាល់ទះនារីវៀតណាមការពារពានរង្វាន់ជើងឯក AVC Challenge Cup ប្រកបដោយ​ជោគជ័យ - ảnh 1ទិដ្ឋភាពនៃការប្រកួតបាល់ទះ (រូបថត៖ VNA)

នាយប់ថ្ងៃទី ២៩ ឧសភា នៅហ្វីលីពីន ក្រុមបាល់ទះជម្រើសជាតិផ្នែកនារីវៀតណាម ដណ្ដើមបានជើងឯកពានរង្វាន់ AVC Challenge Cup 2024 ដែលរៀបចំដោយសហព័ន្ធបាល់ទះអាស៊ី (AVC)។ គូប្រកួតរបស់ ក្រុមបាល់ទះជម្រើសជាតិផ្នែកនារីវៀតណាមក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រគឺ  កាហ្សាក់ស្ថាន។ ក្នុងវគ្គចែកពូល ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះលើក្រុមកាហ្សាក់ស្ថាន ដូច្នេះហើយ ក្រុមជម្រើសជាតិវៀតណាមមានទំនុកចិត្តខ្ពស់ក្នុងវគ្គផ្តាច់ព្រ័ត្រ។ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ក្រុមបាល់ទះជម្រើសជាតិវៀតណាមដណ្ដើមបានជ័យជំនះទាំង ៣ សិត ដូច្នេះហើយដណ្ដើមបានពានរង្វាន់ជើងឯក។ យោងតាមចំណាត់ថ្នាក់ចុងក្រោយ ក្រុមកំពូលទាំង ៣ នៅ AVC Challenge Cup 2024 រួមមានជើងឯកវៀតណាម ជើងឯករងកាហ្សាក់ស្ថាន បន្ទាប់មកគឺហ្វីលីពីនជាប់ ចំណាត់ថ្នាក់លេខ ៣ ។

នេះជាពានរង្វាន់ជើងឯក AVC Challenge Cup លើកទី២ជាប់ៗគ្នារបស់ក្រុមបាល់ទះជម្រើសជាតិវៀតណាម។ បន្ទាប់ពី AVC Challenge Cup 2024 ក្រុមបាល់ទះជម្រើសជាតិវៀតណាមនឹងចូលរួមក្នុងការប្រកួតជាបន្តបន្ទាប់មួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ