បាល់ទះនារីវៀតណាមបង្កើតប្រវត្តិសាស្ត្រ​នៅ FIVB Challenger Cup ២០២៤

(VOVWORLD) - ក្រុមបាល់ទះនារីវៀតណាមបានបង្កើតការភ្ញាក់ផ្អើលក្នុងការប្រកួតអន្តរជាតិ FIVB Challenger Cup ២០២៤ នៅប្រទេសហ្វីលីពីន បន្ទាប់ពីយកឈ្នះលើក្រុមបែលហ្ស៊ិកដើម្បីដណ្ដើមបានមេដាយសំរឹទ្ធ នាថ្ងៃទី ៧ ខែកក្កដា។

ថ្វីត្បិតតែក្រុមបែលហ្ស៊ិកជាប់ចំណាត់ថ្នាក់លេខ ១៣ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ដោយ ២១កាំខ្ពស់ជាងវៀតណាមក៏ដោយ ក៏ក្រុមបាល់ទះនារីវៀតណាមនៅតែលេងយ៉ាងស្វិតស្វាញ ដោយបន្តនាំមុខបែលហ្សិកក្នុងជុំទាំង៤នៃការប្រកួត។ ក្នុងជុំទី២ បើទោះបីចាញ់គេក៏ដោយ ក៏ក្រុមនារីវៀតណាមនៅតែរក្សាស្មារតី វាយលុកយ៉ាងស្វិតស្វាញ និងយកឈ្នះក្នុងលទ្ធផល ៣-១។

បាល់ទះនារីវៀតណាមបង្កើតប្រវត្តិសាស្ត្រ​នៅ FIVB Challenger Cup ២០២៤ - ảnh 1កីឡាការិនី Nguyen Thi Bich Tuyen។ ប្រភព៖ volleyballworld.com

សមិទ្ធិផលនេះគួរស្ញញាជាលើកទីមួយហើយដែលក្រុមបាល់ទះនារីវៀតណាមដណ្តើមបានមេដាយក្នុងការប្រកួតកម្រិតខ្ពស់ដូចជា FIVB Challenger Cup។ ជាមួយនឹងជ័យជម្នះនេះ វៀតណាមបានបន្ថែម ៦,៣ ពិន្ទុលើតារាងចំណាត់ថ្នាក់ពិភពលោក ដោយបានកើនឡើង២កាំ ដល់ចំណាត់ថ្នាក់លេខ ៣២ នៅលើពិភពលោក ជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទះនារីវៀតណាម។

 ការប្រកួតបាល់ទះនារី FIVB Challenger Cup ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកក្កដា នៅកីឡដ្ឋាន Ninoy Aquino ក្នុងទីក្រុងម៉ានីល របស់ហ្វីលីពីន ដោយមានការចូលរួមពីក្រុមចំនួន ៨ រួមមាន៖ ហ្វីលីពីន (ម្ចាស់ផ្ទះ), វៀតណាម, ព័រតូរីកូ, កេនយ៉ា, បែលហ្សិក, ស៊ុយអែត សាធារណរដ្ឋឆែក និងអាហ្សង់ទីន៕  


ប្រតិកម្មទៅវិញ

ផ្សេងៗ