ប៉ូលីសកាណាដាប្រកាសអត្តសញ្ញាណជនសង្ស័យក្នុងករណីបាញ់រះ

(VOVWORLD) -នាថ្ងៃទី ២៤ កក្កដា ប៉ូលីសកាណាដាបានប្រកាសអត្តសញ្ញាណជនជាប់សង្ស័យក្នុងករណីបាញ់រះ នៅទីក្រុង Toronto គឺឈ្មោះ Faisal Hussain អាយុ 29 ឆ្នាំ។ 

ព័ត៌មានពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីក្រុមគ្រួសារជនជាប់សង្ស័យនេះបាន ប្រកាសថា Faisal Hussain ធ្លាប់ជួបបញ្ហាខាងសុខភាប និងខាងផ្លូវចិត្ត។ មុននេះប៉ូលីសទីក្រុង Toronto បានឲ្យដឹងថា គេកំពុងស៊ើបអង្កេតលើហេតុផលរបស់ជនជាប់សង្ស័យក្នុងករណីបាញ់រះ ដែលបណ្ដាលឲ្យមនុស្សចំនួន ២ នាក់ត្រូវស្លាប់ និង ១៣ នាក់ទៀតត្រូវរងរបួស។ ជនវាយប្រហារត្រូវបានប៉ូលីសកំទេចចោល បន្ទាប់ពីតតាំងគ្នាជាមួយប៉ូលីសនៅតំបន់ Greektown ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ