ប៉ូលិសថៃបានចាប់ខ្លួនមេដឹកនាំបាតុករប្រឆាំងរដ្ឋាភិបាល១ម្នាក់
|
បាតុកម្មនៅថៃ(VOV) |
(VOV)_នាថ្ងៃទី១០ កុម្ភះ ប៉ូលិសថៃបានចាប់ខ្លួនមេដឹកនាំមួយនាក់នៃចលនាធ្វើ បាតុកម្មប្រឆាំងរដ្ឋាភិបាល លោក Sonthiyarn Chuenruethai – Naitham ។ តាមកាសែត
Bangkok Post ថា៖ លោក Sonthiyarn Chuenruethai – Naitham ជាម្ចាស់ទីភ្នាក់ងារ T-
News និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបរបស់គណៈកម្មាធិការកំណែទម្រង់ប្រជាធិប
តេយ្យប្រជាជន (PDRC) ត្រូវបានចាប់ខ្លួននៅរាជធានីបាងកក។ នេះគឺជាថ្នាក់ដឹកនាំ
ដើមដំបូងរបស់ PDRC ត្រុវបានចាប់ខ្លួន តាំងពីពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលបានប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ៕