ប៉ូលិសប្រឆាំងភេរវករស៊ើបអង្កេតករណីសង្ស័យបំពុលជិតទីក្រុង Salisbury
(VOVWORLD) -នាថ្ងៃទី ៤ កក្កដាប៉ូលិសទីក្រុងឡុងដ៍បានឲ្យដឹងថា៖ ភ្នាក់ងារប្រឆាំងភេរវកម្មកំពុងស៊ើបករណីពលរដ្ឋអង់គ្លេសចំនួន ២ នាក់ ត្រូវបានរកឃើញនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឯ Amesbury ជិតទីក្រុង Salisbury ភាគខាងត្បូងប្រទេសអង់គ្លេសដោយសារតែការប៉ះនឹង"សារធាតុចម្លែក" ពី ថ្ងៃទី ៣០ មិថុនា។
យោងតាមកងកម្លាំងមាសមត្ថកិច្ចបានឲ្យដឹងថា៖ មនុស្សទាំងពីរនាក់នេះត្រូវឆ្លងសារធាតុពុលសសៃប្រសាទ Novichok ជាប្រភេទសារធាតុពុលដែលត្រូវបានរកឃើញក្នុងករណីបំពុលអតីតចារបុរស លោក Sergey Skripal និងកូនស្រីរ Yulia កាលពីខែមិនាកន្លងទៅ។ ទោះយ៉ាងណាក៏ដោយប៉ូលិសមិនបានកំណត់ថាតើមនុស្សទាំងពីរនាក់នេះបានប៉ះជាមួយសារធាតុពុលយ៉ាងដូចម៉្ដេចឡើយ។
នាបច្ចុប្បន្ន ករណីពោលខាងលើត្រូវបានធ្វើចំណាត់ការនៅកម្រិតធ្ងន់ធ្ងរ។ គណកម្មធិការប្រតិកម្មរហ័ររបស់រដ្ឋាភិបាលអង់គ្លេសបានកោះហៅកិច្ចប្រជុំមួយដើម្បីពីភាក្សាលើករណីបំពុលនេះផងដែរ៕