ប៉ូលិសវៀតណាមត្រៀមខ្លួនជាស្រេចចូលរួមកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ

(VOVWORLD) - គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក  Nguyen Duy Ngoc បានចូលរួម និងជូនដល់អង្គការសហប្រជាជាតិនូវសារថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ។

ប៉ូលិសវៀតណាមត្រៀមខ្លួនជាស្រេចចូលរួមកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក Nguyen Duy Ngoc (រូបថត៖ Doan Tan/TTXVN)

កិច្ចប្រជុំកំពូលប៉ូលិសអង្គការសហប្រជាជាតិលើកទី៣ (UNCOPS) ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុត ដោយអង្គការសហប្រជាជាតិរៀបចំឡើង ស្តីពីប៉ូលិសអន្តរជាតិដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក  Nguyen Duy Ngoc បានចូលរួម និងជូនដល់អង្គការសហប្រជាជាតិនូវសារថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានលើកឡើងថា កម្លាំងប៉ូលិសជានិច្ចកាលតែងតែគោរពនីតិរដ្ឋ មិនត្រឹមតែច្បាប់ក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិកទៀតផង។ កម្លាំងប៉ូលិសវៀតណាមតែងតែលើកកម្ពស់មនុស្សជាតិក្នុងការប្រមូលផ្តុំមហាជន និងធានាការចូលរួមរបស់សាធារណជនក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់។ កម្លាំងប៉ូលិសមានភាពសកម្ម និងច្នៃប្រឌិតក្នុងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការគ្រប់គ្រងប្រជាជន។

យោងតាមអនុរដ្ឋមន្ត្រី លោក Nguyen Duy Ngoc ក្រសួងនគរបាលបាននឹងកំពុងរៀបចំយ៉ាងសកម្មក្នុងការបញ្ជូននាយទាហានទៅចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាផ្លាស់ប្តូរ និងសិក្សាបទពិសោធន៍ពីដៃគូដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យនេះ។ បច្ចុប្បន្ននេះ ក្រសួងនគរបាលកំពុងស្នើឱ្យអង្គការសហប្រជាជាតិបញ្ជូនអ្នកជំនាញ និងទីប្រឹក្សាជំនាញ ដើម្បីជួយបណ្តុះបណ្តាលដល់ប៉ូលិសវៀតណាម ព្រមទាំងឧបត្ថម្ភឧបករណ៍ និងសម្ភារៈបណ្តុះបណ្តាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ