ប៊ុលហ្គារីជាដៃគូអាទិភាពមួយរបស់វៀតណាម

(VOVWORLD) - បន្ទាប់ពីជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋសភា
វៀតណាមលោក Vuong Dinh Hue និងប្រធានរដ្ឋសភាប៊ុលហ្គារីលោក Rossen Dimitrov Jeliazkov នៅទីក្រុង ហាណូយ មេដឹកនាំរដ្ឋសភាទាំងពីរបានជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានសារព័ត៌មាននៃ ប្រទេសទាំងពីរដើម្បីប្រកាសពីលទ្ធផលនៃកិច្ចពិភាក្សា។

ប៊ុលហ្គារីជាដៃគូអាទិភាពមួយរបស់វៀតណាម - ảnh 1ប្រធានរដ្ឋសភាទាំងពីរជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានសារព័ត៌មានដើម្បីប្រកាសពីលទ្ធផលនៃកិច្ចពិភាក្សា។ (រូបថត៖ VOV)
វាយតំលៃខ្ពស់ចំពោះសុច្ឆន្ទៈរបស់រដ្ឋសភាប៊ុលហ្គារីដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) មុនពេល ដំណើរទស្សនកិច្ចកាលពីខែកញ្ញាឆ្នាំ ២០២៣ របស់ប្រធានរដ្ឋសភាវៀតណាមទៅកាន់ ប៊ុលហ្គារីនោះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសម្ដែងគោលបំណថា៖
“រដ្ឋសភាប៊ុលហ្គារី នឹងជួយចលនាសភានៃប្រទេស EU ផ្សេងទៀត ឲ្យផ្តល់ សច្ចាប័នលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗ ដើម្បីឲ្យកិច្ចព្រមព្រៀងនេះចូលជាធរ មាន និងបង្កើតក្របខ័ណ្ឌច្បាប់ដ៏រឹងមាំសម្រាប់សហគ្រាស EU រួមទាំងសហគ្រាសប៊ុល ហ្គារី និងវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី ដើម្បីផល ប្រយោជន៍នៃភាគីទាំងពីរ។ ជាមួយនឹងលទ្ធផលល្អប្រសើរក្នុងកិច្ចសហប្រតិបត្តិការនា ពេលថ្មីៗនេះ យើងមានមូលដ្ឋានរឹងមាំដើម្បីជឿជាក់ថា ទំនាក់ទំនងរវាងរដ្ឋសភា ទាំងពីរនឹងត្រូវបានលើកដល់កំពស់ថ្មី រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងវៀតណាមនិងប៊ុលហ្គារីឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងគ្រប់ ជ្រុងជ្រុយ ឆ្ពោះទៅការអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរនៅឆ្នាំ ២០២៥”។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាប៊ុលហ្គារីលោក Rossen Dimitrov Jeliazkov បាន សង្កត់ធ្ងន់ថា៖
“នាពេលខាងមុខ ភាគីទាំងពីរនឹងបំពេញបន្ថែមនូវមូលដ្ឋានច្បាប់ស្តីពីពលកម្ម រវាងប្រទេសទាំងពីរ បង្កើតមូលដ្ឋានសម្រាប់ប៊ុលហ្គារីទទួលយកពលករជាជនជាតិ វៀតណាម ក៏ដូចជា ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ និងយថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការនៅតំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក និងក្នុងតំបន់អាស៊ានផងដែរ។ ដោយផ្អែកលើការជឿទុកចិត្តរវាងរដ្ឋសភានៃប្រទេស ទាំងពីរ ក្នុងបរិយាកាសមិត្តភាពដែលមានស្រាប់ ភាគីទាំងពីរចាំបាច់ត្រូវមានទំនួល ខុសត្រូវបន្ថែមទៀត ដើម្បីទាញយកផលប្រយោជន៍ពីសក្តានុពល និងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ