ប៊ែលហ្សិកប្រគល់គ្រឿងឥស្សរិយយសកិត្តិយស មហារាជវង្សថ្នាក់ទី១ជូនលោក Pham Sanh Chau

ប៊ែលហ្សិកប្រគល់គ្រឿងឥស្សរិយយសកិត្តិយស មហារាជវង្សថ្នាក់ទី១ជូនលោក Pham Sanh Chau - ảnh 1
(រូបថត៖vietnamnet)

(VOVworld) - នាយប់ថ្ងៃទី២៣ មិថុនា នៅរដ្ឋធានីហាណូយ ស្ថានទូតប៊ែលហ្សិក
ប្រចាំនៅវៀតណាមបានរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយស​ មហារាជវង្សថ្នាក់
ទី១ ជូនអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិកលោក Pham Sanh Chau។
ថ្លែងមតិនៅទីនេះ ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំនៅវៀតណាមលោក Bruno
Angelet បានអះអាងថា ក្នុងអំឡុងពេលបំពេញបេសកកម្មនៅប៊ែលហ្សិក លោក
Pham Sanh Chau បានរួមចំណែកបង្កើន ជំរុញទំនាក់ទំនងរវាងវៀតណាមនិងប៊ែល
ហ្សិកលើវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំដើម្បីផលប្រ
យោជន៍រួមរបស់ប្រទេសទាំង២។រីឯខ្លួនវិញ លោក Pham Sanh Chau ជឿជាក់ថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន រវាងវៀតណាម
និងប៊ែលហ្សិកនឹងកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជំរៅនិងជាក់ស្ដែងពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ