បាវចនានៃការទូតវ៉ាក់សាំង៖ ម្ចាស់ការ សម្របសម្រួល ច្នៃប្រឌិត ប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែសីហានៅទីក្រុងហាណូយ ក្រុមការងាររបស់រដ្ឋាភិបាល ទទួលបន្ទុកការទូតវ៉ាក់សាំង បានបើកសម័យប្រជុំលើកទី ១ ក្រោមអធិបតីភាពរដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son, ប្រធានក្រុមការងារ។ 
បាវចនានៃការទូតវ៉ាក់សាំង៖ ម្ចាស់ការ សម្របសម្រួល ច្នៃប្រឌិត ប្រកបដោយប្រសិទ្ធភាព - ảnh 1រដ្ឋមន្ត្រីការបរទេស Bui Thanh Son ប្រធានក្រុមការងាររដ្ឋាភិបាលទទួលបន្ទកការទូតវ៉ាក់សាំងបានដឹកនាំកិច្ចប្រជុំ (រូបថត៖ Lam Khanh/TTXVN)

កិច្ចប្រជុំនេះបានឯកភាពលើវិធានការសម្របសម្រួល ដើម្បីបន្តជំរុញការទូតវ៉ាក់សាំងបន្ថែមទៀត នាពេលខាងមុខនេះ ក្នុងគោលបំណងទទួលបានវ៉ាក់សាំង ថ្នាំព្យាបាលនិងឧបករណ៍ព្យាបាលដោយផ្ទាល់ បម្រើការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩។ ទន្ទឹមជាមួយគ្នានោះ ជំរុញរាល់កិច្ចប្រឹងប្រែងទាំងអស់យ៉ាងឆាប់រហ័សនិងដាច់ខាត ពង្រឹងការសម្របសម្រួលក្នុងចំណោមក្រសួងនិងសាខា ដើម្បីកៀរគរនិងផ្សព្វផ្សាយតាមរយៈបណ្តាញទ្វេភាគីនិងពហុភាគី។ តាមនោះ ត្រូវចាត់ទុកការទូតវ៉ាក់សាំងជា “រណសិរ្ស” ដ៏សំខាន់មួយដើម្បីអនុវត្តន៍យុទ្ធសាស្ត្រវ៉ាក់សាំងប្រកបដោយជោគជ័យដែលរដ្ឋាភិបាលបានដាក់ចេញ ក្នុងគោលបំណងគ្រប់គ្រងជំងឺរាតត្បាតនេះយ៉ាងឆាប់បំផុត ដើម្បីនាំប្រទេសជាតិវិលត្រឡប់មករកភាពប្រក្រតីថ្មីក្នុងពេលឆាប់ៗខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ