បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សកិច្ចនៅបារាំង

(VOVWORLD) -ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែមិនា ឆ្នាំ ២០១៩ លោក Bui Thanh Son អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅបារាំងក្នុងនាមជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។
បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សកិច្ចនៅបារាំង - ảnh 1 បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជួបជាមួយថ្នាក់ដឹកនាំបារាំង (រូបថត៖ VTV)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ លោក Bui Thanh Son និងគណៈប្រតិភូបានជួបធ្វើការជាមួយ លោក Carole Bureau-Bonnard អនុប្រធានសភាជាន់ទាបបារាំង លោក Stephanie Do ប្រធានក្រុមសមាជិកសភាមិត្តភាព វៀតណាម - បារាំង លោក Emmanuel Lenain ទីប្រឹក្សាកិច្ចការបរទេសរបស់នាយករដ្ឋមន្ត្រីបារាំង លោក  Jean Baptiste Lemoyne រដ្ឋលេខាធិការក្រសួងការបរទេសបារាំង និងសម្ពន្ធសមាគមធុរជនបារាំង (MEDEF) ។

ស្តីពីទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុប (EU) អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានសង្កត់ធ្ងន់អំពីផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - EU (IPA) ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគរវាងភាគីទាំងពីរ ហើយវាយតម្លៃថាកិច្ចព្រមព្រៀងនេះនឹងរួមចំណែកបង្កើនការតភ្ជាប់រវាង EU ជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានបណ្ដាប្រទេសអាស៊ាន។

ចំណែកឯថ្នាក់ដឹកនាំបណ្ដាស្ថានប័នរដ្ឋាភិបាល និងរដ្ឋសភាបារាំងបានសម្ដែងនូវគោលបំណងចង់បង្កើនរាល់ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាង
ប្រទេសទាំងពីរ ហើយឯកភាពថានឹងរួមសហការយ៉ាងជិតស្និទ្ធិជាមួយវៀតណាម ត្រៀមរៀបចំយ៉ាងល្អនូវបណ្ដាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ
ប្រទេសទាំងពីរក្នុងឆ្នាំ ២០១៩។ ភាគីបារាំងបានវាយតម្លៃថាកិច្ចព្រមព្រៀង EVFTA នឹងបង្កើតក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង EU និងវៀតណាម ហើយឯកភាពថាគប្បីចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀនេះយ៉ាងឆាប់រហ័ស ហើយបានឲ្យដឹងថា បារាំងនឹងរួមសហការយ៉ាងសកម្មជាមួយបណ្ដាប្រទេសជាសមាជិក EU ដើម្បីជំរុញដំណើរការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ