ប៉ូឡួញប្រគល់ជូននិងផ្ទេរឲ្យវៀតណាមវ៉ាក់សាំងបង្ការកូវីដ ១៩ ជាង៣,៥លានដូស

(VOVWORLD) - ប៉ូឡួញជាប្រទេសដំបូងដែលផ្ទេរឲ្យវៀតណាម បរិមាណវ៉ាក់សាំងដ៏ធំយ៉ាងដូច្នេះ តាមនោះបង្ហាញពីមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ អស់ពីចិត្តពីថ្លើម ចំណងមិត្តភាពប្រពៃណីតាំងពីយូរលង់មក និងភាពស្អិតរមួតដ៏ ស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ប៉ូឡួញប្រគល់ជូននិងផ្ទេរឲ្យវៀតណាមវ៉ាក់សាំងបង្ការកូវីដ ១៩ ជាង៣,៥លានដូស - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡួញ លោក Wojciech Gerwel។ (រូបថត៖ VGP)
នារសៀលថ្ងៃទី១៧ ខែសីហា អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡួញ លោក Wojciech Gerwel ដែលមកជួបសម្ដែងការគួរសម នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៉ូឡួញ ដោយបាន សម្រេចចិត្តប្រគល់ជូនវៀតណាមនូវវ៉ាក់សាំង AstraZeneca ចំនួនជាង៥០ម៉ឺនដូស ក៏ដូចជាត្រៀមខ្លួនជាស្រេចផ្ទេរឲ្យវៀតណាមវ៉ាក់សាំងបង្ការ កូវីដ ១៩ ចំនួន ៣លាន ដូសទៀត ហើយផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យជាច្រើនក្នុងតម្លៃ៤លាន ដុល្លា អាមេរិកផងដែរ។
លោកនាយករដ្ឋមន្រ្តីឲ្យដឹងថា ប៉ូឡួញជាប្រទេសដំបូងដែលផ្ទេរឲ្យវៀតណាម បរិមាណវ៉ាក់សាំងដ៏ធំយ៉ាងដូច្នេះ តាមនោះបង្ហាញពីមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ អស់ពីចិត្តពីថ្លើម ចំណងមិត្តភាពប្រពៃណីតាំងពីយូរលង់មក និងភាពស្អិតរមួតដ៏ ស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
ផ្លាស់ប្ដូរមតិអំពីទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានបំណងចង់ជំរុញទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរ ហើយសម្ដែងការ ពេញចិត្តចំពោះការរីកចម្រើនជាវិជ្ជមាននាពេលកន្លងមក។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកឯកអគ្គរដ្ឋទូត ប៉ូឡួញក៏បានផ្លាស់ប្ដូរមតិអំពីការបង្កើន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមវេទិកាពហុភាគីនិងតំបន់នានាផងដែរ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ដោយសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការធានា សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ ក៏ដូចជាការដោះស្រាយ ជម្លោះដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ស្របតាមធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងអនុសញ្ញា UNCLOS ឆ្នាំ១៩៨២។
លោកឯកអគ្គរដ្ឋទូត Wojciech Gerwel បានអះអាងថា នឹងខិតខំប្រឹងប្រែង រួមវិភាគទានក្នុងការពង្រឹងនិងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងប្រពៃណីមិត្តភាពនិង កិច្ចសហប្រតិបត្តិការល្អប្រសើររវាងវៀតណាមនិងប៉ូឡួញ ដើម្បីផលប្រយោជន៍រួម របស់ប្រទេសទាំងពីរនិងប្រជាជាតិទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ