ប៉ាឡេស្ទីនចាប់ផ្តើមកិច្ចចរចារបង្កើតរដ្ឋាភិបាលសាមគ្គីថ្មី

ប៉ាឡេស្ទីនចាប់ផ្តើមកិច្ចចរចារបង្កើតរដ្ឋាភិបាលសាមគ្គីថ្មី  - ảnh 1
ប្រជាជនប៉ាឡេស្ទីនរងចាំការបង្កើតរដ្ឋាភិបាលសាមគ្គីថ្មី១ (រូបថតៈamerica.aljazeera.com )


(VOVworld)-នាថ្ងៃទី២៧មិថុនា គណៈកម្មាធិការ១របស់រដ្ឋអំណាចប៉ាឡេស្ទីន (PA) បានចាប់ផ្តើមរាល់កិច្ចចរចារជាមួយបណ្តាគណៈបក្សនយោបាយនៅប៉ាឡេ ស្ទីន រួមទាំងមានចលនាហាម៉ាស់ ដែលកំពុងត្រួតពិនិត្យតំបន់ហ្គាហ្សាផង សំដៅ ខំប្រឹង
ប្រែងបង្កើតរដ្ឋាភិបាលសាមគ្គីថ្មី១។ គណៈកម្មាធិការនេះ​ដឹកនាំដោយ អតីតមេដឹក
នាំចលនា Fatah Azzam al-Ahmad នឹងមានរយៈពេល១សប្តាហ៍ ដើម្បីដំណើរការរាល់
កិច្ចចរចារ។ តាមលោក Hanna Amireh សមាជិកគណៈ កម្មាធិការប្រតិបត្តិនៃអង្គការ
រំដោះប៉ាឡេស្ទីន (PLO) ថា ក្រោយពីកិច្ចចរចា ជាមួយក្រុមហាម៉ាស់ គណៈកម្មាធិការ
ពោលខាងលើ ក៏ដំណើរការយកមតិរបស់ គណៈបក្សនយោបាយប៉ាឡេស្ទីនឯករាជ
ផ្សេងៗទៀត។ មន្ត្រីរូបនេះក៏បានឲ្យដឹង ថែមទៀតថា ប្រសិនបើ កិច្ចចរចាជាមួយក្រុម
ហាម៉ាបរាជ័យ រដ្ឋាភិបាលថ្មី១ក៏ បានបង្កើតឡើង ដោយគ្មានការចូលរួមរបស់ចល
នាប្រដាប់អាវុធនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ