ប៉ាឡេស្ទីនចូលរួម ICC ជាផ្លូវការ
|
ប្រធានាធិបតីប៉ាឡេស្ទីនលោក M. Abbas (រូបថតៈAFP/TTXVN ) |
(VOVworld)-នាថ្ងៃទី១មេសា ប៉ាឡេស្ទីនបានចូលរួមតុលាការព្រហ្មទ័ណ្ឌ អន្តរ
ជាតិ (JCC)ជាផ្លូវការ។ ពិធីនេះបានដំណើរការដោយសម្ងាត់នៅទីស្នាក់ការ របស់
ICC នៅក្រុងឡាអេរបស់ហូឡង់ ក្រោយរយៈពេល៩០ថ្ងៃដែលប៉ាឡេស្ទីន ចូលរួម
បទបញ្ញត្តិក្រុង Rome។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ការចូលរួម ICC ជា
ផ្នែក១ក្នុងយុទ្ធសាស្រ្តរបស់ប៉ាឡេស្ទីន សំដៅបង្កសម្ពាធចាប់បង្ខំ អ៊ីស្រាអ៊ែល
ដកចេញពីបណ្តាតំបន់ដែលខ្លួនកំពុងទន្ទ្រានកាន់កាប់ និងយល់ព្រមបង្កើត
ទំនាក់ទំនងអ្នកជិតខាងជាមួយប៉ាឡេស្ទីន។ ក្រោយពីបានក្លាយទៅជាសមាជិក
ពេញសិទ្ធិ របស់ ICC រដ្ឋអំណាចប៉ាឡេស្ទីន អាចនឹងដាក់ពាក្យ ប្តឹងទៅតុលាការ
នេះដើម្បីការកាត់ទោសអ៊ីស្រាអ៊ែលចំពោះឧក្រិដ្ឋកម្មលើទឹកដី ប៉ាឡេស្ទីន៕