ប៉ាឡេស្ទីននិងអ៊ីស្រាអែលពិភាក្សាអំពីបញ្ហាហិរញ្ញវត្ថុនៅសេសសល់

(VOVWORLD) - នាថ្ងៃទី ១៨ ឧសភា រដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ាឡេស្ទីន លោក Shukri Bishara បានជួបធ្វើការជាមួយសមភាគីអ៊ីស្រាអែល លោក Moshe Kahlon ដើម្បី ពិភាក្សាអំពីបញ្ហាហិរញ្ញវត្ថុដែលនៅមានការខ្វែងគំនិតរវាងភាគីទាំងពីរ។ 
ប៉ាឡេស្ទីននិងអ៊ីស្រាអែលពិភាក្សាអំពីបញ្ហាហិរញ្ញវត្ថុនៅសេសសល់ - ảnh 1 ប៉ាឡេស្ទីននិងអ៊ីស្រាអែលពិភាក្សាអំពីបញ្ហាហិរញ្ញវត្ថុនៅសេសសល់


(VOVworld) – នាថ្ងៃទី ១៨ ឧសភា រដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ាឡេស្ទីន លោក Shukri Bishara បានជួបធ្វើការជាមួយសមភាគីអ៊ីស្រាអែល លោក Moshe Kahlon ដើម្បី ពិភាក្សាអំពីបញ្ហាហិរញ្ញវត្ថុដែលនៅមានការខ្វែងគំនិតរវាងភាគីទាំងពីរ។ ការពិភាក្សានេះគឺជាផ្នែកមួយក្នុងចំណោមការខ្នះខ្នែងដោះស្រាយបញ្ហាហិរញ្ញវត្ថុ ឲ្យសមស្របនឹងសិទ្ធិផលប្រយោជន៍របស់ប៉ាឡេស្ទីន។ តាមរដ្ឋមន្ត្រីហិរញ្ញវត្ថុ ប៉ាឡេស្ទីន លោក Bishara ថា៖ វិក្កយត្រគយត្រូវបានបាត់បង់ដែលជន ប៉ាឡេស្ទីនមិនទទួលបានរួមជាមួយខ្ទង់ប្រាក់ដែលអ៊ីស្រាអែលកាន់កាប់នោះគប្បីត្រូវបញ្ជូនទៅកាន់រតនាគាររបស់ប៉ាឡេស្ទីន។ ក្រៅពីនោះ ភាគីទាំងពីរក៏បានផ្តោតទៅលើការបើកច្រកព្រំដែនតែមួយគត់នៅត្រើយខាងលិច ២៤/២៤ សំដៅជំរុញសកម្មភាពធ្វើដំណើរទៅវិញទៅមករបស់ជនជាតិប៉ាឡេស្ទីននៅតំបន់នេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀតនាថ្ងៃដដែលរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Reyad al-Malki បានវាយតំលៃសកម្មចំពោះបណ្ដាការខំប្រឹងប្រែងរបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដោះស្រាយជំលោះ រវាងប៉ាឡេស្ទីនិងអ៊ីស្រាអែល ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ