ប៉ាឡេស្ទីននិងអ៊ីស្រាអែលសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់គ្មានកាលកំណត់
|
ប្រជាជនប៉ាឡេស្ទីនសប្បាយរីករាយទទួលបានបទឈប់
បាញ់យូរអង្វែង (រូបថតៈ baomoi) |
(VOVworld)-បទឈប់បាញ់គ្មានកាលកំណត់នៅតំបន់ហ្គាហ្សាមានសុពលភាពចាប់
ពីម៉ោង១៦ (ម៉ោង GMT)នាថ្ងៃទី២៦សីហា ក្រោយពីរយៈពេល៥០ថ្ងៃមានជំលោះ
រវាង ក្រុមហាម៉ាស់និងកងទ័ពអ៊ីស្រាអ៊ែល បណ្តាលឲ្យជនប៉ាឡេស្ទីនរាប់ពាន់នាក់
ត្រូវ ស្លាប់។ ព័ត៌មានពោលខាងលើត្រូវបានលោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud
Abbas ប្រកាសក្នុងសន្និសីទកាសែតដែលប្រព្រឹត្តទៅនៅ Ramalah តំបន់ត្រើយ ខាង
លិច។
កិច្ចព្រមព្រៀងឈប់បាញ់ដែលទើបនឹងបានសម្រេចរវាងអ៊ីស្រាអ៊ែលនិង
ប៉ាឡេស្ទីន មានចំណុចជាច្រើនខុសគ្នានឹងកិច្ចព្រមព្រៀងឈប់បាញ់មុនៗនេះ។
តាមនោះ ភាគីទាំងពីរសន្យាឈប់បាញ់ដោយគ្មានកាលកំណត់ពេលវេលាហើយអ៊ីស្រាអ៊ែលនឹងបន្ធូបន្ថយការត្រួតពិនិត្យនៅព្រំដែនជាប់តំបន់ហ្គាហ្សា សម្រាប់
ការ ដឹកជញ្ជូនទំនិញជាជំនួយនិងសំភារៈដើម្បីកសាងតំបន់ដែនដីរបស់ប៉ាឡេ
ស្ទីនឡើងវិញ។ លើសពីនេះទៀត កិច្ចព្រមព្រៀងក៏បាននិយាយដល់បញ្ហាថា ភាគី
ទាំងពីរ នឹងពិភាក្សាអំពីការបញ្ចប់បទហ៊ុំព័ទ្ធតំបន់ហ្គាហ្សាផងដែរ៕