|
ប៉ាឡេស្ទីននាំចេញលក្ខខ័ណ្ឌដើម្បីដកពាក្យបណ្ដឹងអ៊ីស្រាអែលនៅ ICC |
(VOV)_រដ្ឋអំណាចប៉ាឡែស្ទីន (PA) នាថ្ងៃទី១៨ មករា បានអោយដឹងថា៖ នឹង
បញ្ឈប់ការខំប្រឹងប្រែងថ្កោលទោសអ៊ីស្រាអែលអំពីបទឧក្រិដ្ឋសង្គ្រាមនៅតុលាការ
ព្រម្មទ័ណ្ឌអន្តរជាតិ ( ICC) ប្រសិនបើអ៊ីស្រាអែលបញ្ចប់ការកសាងនៅត្រើយខាង
លិច។ មន្ត្រី១រូបមិនបញ្ចេញឈ្មោះ ដែលដ៏ជិតស្និទ្ធជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mohmoud Abbas បានបញ្ជាក់ថា៖ PA ជូនដំណឹងឱសានវាទនេះ អោយអ៊ី
ស្រាអែលតាមរយៈ Jordan និងអេហ្ស៊ីប។ ប៉ាឡេស្ទិនព្រមានថានឹងបញ្ឈប់រាល់កិច្ច
សហប្រតិបត្តិការសន្តិសុខ ប្រសិនបើអ៊ីស្រាអែលមិនបញ្ចប់ការហ៊ុំព័ទ្ធបរិមាណប្រាក់
ពន្ធចំនួន១២៧លានដុល្លារអាមេរិក ដែល មុននោះអ៊ីស្រាអែលហូតពន្ធអោយ PA
ដើម្បីតបតវិញការខំប្រឹងប្រែងប្តឹងរបស់ PA នៅ ICC ៕