ប៉ាឡេស្ទីននាំចេញលក្ខ័ណ្ឌពន្យាពេលកិច្ចចរចារជាមួយអ៊ីស្រាអែល

ប៉ាឡេស្ទីននាំចេញលក្ខ័ណ្ឌពន្យាពេលកិច្ចចរចារជាមួយអ៊ីស្រាអែល - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas (រូបថតៈTHX/TTXVN )


(VOVworld)-ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បាន ប្រកាសថា
ប៉ាឡេស្ទីននឹងយល់ព្រមពន្យាកាលបរិច្ឆេទសម្រាប់បណ្តាកិច្ចចរចារ ខណៈពេល
ដែលអ៊ីស្រាអែលផ្អាកការកសាងទីប្រជុំជនឡើងវិញនិងដោះលែង ទណ្ឌិតប៉ាឡេ
ស្ទីន។ ក្នុងជំនួបជាមួយមេដឹកនាំគណៈបក្ស Meretz របស់អ៊ីស្រា​អែលលោក Zahava
Gal-on នៅ Ramallah នាថ្ងៃទី៣មិនា លោកប្រធានាធិបតី Abbas បានសង្កត់ធ្ងន់ថា ក្នុងករណីដែលកិច្ចព្រមព្រៀងក្រខ័ណ្ឌរបស់អាមេរិកមិនអាចដោះស្រាយរាល់
បញ្ហាសំខាន់ឲ្យសមរួម្យ​ ពេលនោះប៉ាឡេស្ទីននឹងផ្អាក កិច្ចចរចារជាមួយអ៊ីស្រា
អែលនិងងាក់ទៅបណ្តាអង្គការអន្តរជាតិដើម្បីស្វែងរកការ ទទួលស្គាល់រដ្ឋប៉ាឡេ
ស្ទីន១ដែរ។ ថ្លែងមតិបន្ទាប់ពីជំនួប ប្រធានគណៈកម្មាធិការ ចរចាររបស់ប៉ាឡេ
ស្ទីនលោក Mohamed Madani ឲ្យដឹងថា ការពិភាក្សាបានប្រ ព្រឹត្តទៅដោយឈរលើ
មូលដ្ឋានយល់ដឹងលើគ្រប់វិស័យអំពីបញ្ហាសន្តិភាពនៅមជ្ឈឹមបូព៌ា។

        ក្នុងពេលនោះ អាមេរិកបានអំពាវនាវអ៊ីស្រាអែលត្រូវមានសកម្មភាពសកម្ម ជាងទៀតក្នុងកិច្ចចរចារសន្តិភាពមជ្ឈឹមបូព៌ា។ ថ្លែងមតិក្នុងការជួបសន្ទនាជាមួយ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netayahu នាថ្ងៃទី៣មិនា​ ប្រធានាធិ
បតីអាមេរិកលោក Barack Obama បានអះអាងថា គាំទ្រការឆាប់បង្កើតរដ្ឋឯក រាជ្យពីរអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលរួមរស់សន្តិភាព។ ទន្ទឹមនឹង នោះ លោក
Barack Obamaក៏បានដាស់តឿនអ៊ីស្រាអែលនិងប៉ាឡេស្ទីនគួរតែ មានការយោគ
យល់គ្នាសំដៅឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្របខ័ណ្ឌផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ